ចិន ៖ ថ្មីៗនេះភោជនីយដ្ឋាននៅចិនមួយកន្លែង កំពុងតែទាញប្រជាប្រិយភាព ពីសំណាក់មហាជនទូទៅ ក៏ដូចជាភ្ញៀវជាច្រើន ឲ្យទាក់ចិត្ត ចាប់អារម្មណ៍ចង់នាំទៅសាកល្បង ទទួលទានអាហារ ដោយសារតែនៅទីនោះ បានជួលអ្នកបម្រើស្រីស្អាតៗ ស្លៀកពាក់ឈុតប៊ីគីនីដើម្បីបម្រើភ្ញៀវ។

បើតាមប្រភពបានឲ្យដឹងថា ភោជនីយដ្ឋានចិនមួយកន្លែង ស្ថិតក្នុងទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន បានបែកគំនិតធ្វើការប្រកួតប្រជែង ការរកស៊ីជាមួយបណ្តាភោជនីយដ្ឋានផ្សេងៗ ធ្វើយ៉ាងណាដើម្បីទទួលបានអថិជន ឬភ្ញៀវចូលមកទទួលទានអាហារឲ្យបានពេញៗហាង ដោយប្រើវិធីសាស្រ្តតិចនិកថ្មី តាមរយៈការជួលនារីវ័យក្មេងស្អាតៗ សាច់សស្រលូន ធ្វើជាអ្នករត់តុ ដោយផ្តល់សេវាកម្មយ៉ាងពិសេស ជួយបកសម្អាតគ្រឿងសមុទ្រ រួមមាន បង្កង បង្គា ក្តាម ជាដើម ដើម្បីជូនភ្ញៀវពិសាដែលលែងជាបញ្ហាសម្រាប់ភ្ញៀវទៀតឡើយ។

ទន្ទឹមនឹងនោះផងដែរ ភោជនីយ៍ដ្ឋានបើកបម្រើ ​​​អាហារ​គ្រឿង​សមុទ្រ​នេះ បច្ចុប្បន្នកំពុង​តែល្បី​ល្បាញ និងទទួលបានភ្ញៀវចេញចូលជាច្រើនផងដែរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសបុរសៗតែម្តង។ 

មិនតែប៉ុណ្ណោះ នារីៗវ័យក្មេងស្អាតៗទាំងអស់នោះ ភាគច្រើនក៏អាចទទួលបានលុយទឹកតែបន្ថែម (លុយធីប) ពីសំណាក់ភ្ញៀវចូលមកទទួលទាន​ បានគួរសមផងដែរ ៕

ប្រភព៖ Shanghaiist

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកហាងលក់ទំនិញមួយ បានប្រែក្លាយជាហាង ដែលមិនសូវជាមានភ្ញៀវ ចូលមកមើល និងរកទិញឥវ៉ាន់ ទៅជាទីតាំងដែលមាន អតិថិជនចូលមកច្រើន យ៉ាងហូរហែរ ជាពិសេសគឺអតិថិជន បុរសៗតែម្តង ដោយសារតែការនឹកឃើញ ដ៏ប្លែករបស់ ម្ចាស់ហាង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហាងលក់គ្រឿងបរិក្ខារ ផ្នែកអេឡិចត្រូនិក ដ៏ធំបំផុតមួយនៅក្នុងប្រទេស វៀតណាម បានបង្កើតនូវវិធីសាស្ត្រ ថ្មីស្រឡាងដ៏គួរឲ្យ ចាប់អារម្មណ៍មួយ ដើម្បីអាចទាក់ទាញ អតិថិជនឲ្យចូលមកហាង របស់ខ្លួនបានរឹតតែច្រើនជាងមុន ដែលចំណុចនេះបាន ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា វិធីសាស្ត្រដែលម្ចាស់ហាងនោះប្រើ គឺការជួលនូវ នារីៗស្រស់ស្អាត សាច់សខ្ចីវ័យក្មេង ជាច្រើននាក់ ឲ្យមកឈរនៅខាងមុខ ច្រកចូលហាង ក៏ដូចជាក្នុងហាង ដើម្បីរង់ចាំស្វាគមន៍ និងធ្វើជាជំនួយការលក់ នៅក្នុងហាងផ្ទាល់តែម្តង។ ហើយវិធីសាស្ត្រមួយនេះ ត្រូវបានគេមើលឃើញថា ពិតជាបានផលខ្ពស់មែន។

យ៉ាងណាមិញ នេះគឺជាគំនិតច្នៃប្រឌិត ក៏ដូចជាវិធីសាស្ត្រមួយបែប ក្នុងនាមជាម្ចាស់ហាង ដើម្បីអាចទាក់ទាញអតិថិជន មកឲ្យបានកាន់តែច្រើន ដើម្បីអាចធ្វើការប្រកួតប្រជែង នៅក្នុងទីផ្សារ ដែលមានតម្រូវការខ្ពស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]