(កណ្តាល)៖ មន្រ្តីនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកកៀនស្វាយ ខេត្តកណ្តាលចាប់ខ្លួន ក្រោយពីមន្រ្តីនគរបាលរូបនេះ បានបាញ់បោះសេរី នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំការស្វាយភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនបាញ់បោះរូបនេះមានឈ្មោះ ឡេង សុជាតិ អាយុ ៣៣ ឆ្នាំ ជាមន្ត្រីនគរបាលមានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក អត្តលេខ71985 បំរើការនៅអង្គភាព នាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។

ក្រោយការចាប់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូត អាវុធខ្លីម៉ាក BERTTA លេខ PX5341M ផលិតនៅប្រទេសអុីតាលី បង់មួយមានគ្រាប់១៥គ្រាប់ និងសំបកកាទុសបាញ់រួចអស់ចំនួន៩គ្រាប់ លិខិតបេសកកម្ម 000454 ប័ណ្ណប្រើប្រាស់លេខ ខ អ 9 04365 និងអត្តសញ្ញាណប័ណ្ណ នគរបាលជាតិ១សន្លឹក។

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ពីមន្រ្តីអាវុធហត្ថ ថា ការបាញ់បោះនេះ បណ្តាលមកពីមូលហេតុ អ្វីនោះទេ តែបើតាមប្រភពខ្លះអះអាងថា អាចបណ្តាលមកស្រវឹង។

បច្ចុប្បន្នខាងកំលាំងជំនាញកងរាជអាវុធហត្ថស្រុក កំពុងបន្តនីតិវិធី ដើម្បីចាត់ការតាមច្បាប់៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ មីនា ២០១៥  កងកម្លាំងនគរបាលខេត្ត បានចុះបង្ក្រាប មុខសញ្ញាជួញដូរ និងប្រើប្រាស់ គ្រឿងញៀន មួយកន្លែង នៅបន្ទប់ផ្ទះជួល មួយកន្លែង ស្ថិតនៅភូមិ បឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានឃាត់ ជនសង្ស័យ ប្រុសស្រី ចំនួន៦នាក់ ក្នុងនោះសមត្ថកិច្ច បានបង្ហើប ឱ្យដឹងថា មានប្អូនប្រុស របស់លោកមេគយ ខេត្តត្បូងឃ្មុំម្នាក់ រឹបអូសបាន ថ្នាំញៀន ចំនួន២កញ្ចប់ ទូរស័ព្ទដៃ ៤គ្រឿង អាវុធកែច្នៃ ចំនួន៣ដើម ដែលអាចបាញ់ សម្លាប់មនុស្សបាន ព្រមទាំងលុយ មួយចំនួន ត្រូវបានបញ្ជូន មកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីសួរនាំ ។

លោក អនុសេនីយ៏ឯក ស៊ឹង ចាន់អូន អធិការស្តីទី ក្រុងកំពង់ចាម ប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន មាន ១-ឈ្មោះសុក សុងលី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ២-ឈ្មោះជឹម ស្រីនី ភេទស្រី អាយុ២៣ឆ្នាំ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ៣-ឈ្មោះទូច សុវណ្ណឌុង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ៤-ឈ្មោះនូ មីនា ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្អូនលោកនូ ស៊ីថា មេគយ ខេត្តត្បូងឃ្មុំ ៥-ឈ្មោះម៉ាច សៀវម៉េង ភេទប្រុស និង៦-ឈ្មោះហុង ដារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]