ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជាជាងជួសជុលម៉ូតូ ខណៈត្រឡប់មកពីផឹកស៊ីទៅផ្ទះវិញ ស្រវឹងធ្លាក់ភ្នែកជិះម៉ូតូធ្លាក់ប្រឡាយទឹកបណ្តាលឱ្យឈ្លក់ ទឹកស្លាប់មួយរំពេច កាលពីវេលាម៉ោង១១ និង៥នាទីយប់ថ្ងៃទី២១ សីហា ២០១២ នៅលើកំណាត់ផ្លូវលេខ៥៩ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត ។

ជនរងគ្រោះឈ្មោះព្រំ ប៉ា អាយុ៥០ឆ្នាំ ជាជាងជួសជុលម៉ូតូរស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បើកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ស៊េរី២០០២ គ្មានស្លាកលេខ ។ ប្រភពព័ត៌មានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍និមិត្តទទួលបានព័ត៌មានពីប្រជា ពលរដ្ឋថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចខាងលើ កម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវនៅន្លែងកើតហេតុ ក៏ឃើញបុរសនេះ លង់ទឹកស្លាប់បាត់ទៅហើយ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]