អង់គ្លេស៖ គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United ទទួលរងនូវការស្រែកហ៊ោបែបប្រមាថ ពីសំណាក់អ្នកគាំទ្រ ក្រោយការប្រកួតបញ្ចប់រដូវកាល នៅក្នុងកីឡដ្ឋាន Old Trafford។

គ្រូបង្វឹករូបនេះបានថ្លែងនូវពាក្យពេជច៍មួយចំនួន ក្រោយបញ្ចប់ការប្រកួត ដោយ Man Utd បានយកឈ្នះលើក្រុម Bournemouth ៣-១ ដែលស៊ុតចូលទីដោយកីឡាករ Wayne Rooney, Marcus Rashford និង Ashley Young ហើយមួយគ្រាប់របស់ដៃគូរបស់ខ្លូននោះ គឺកើតឡើងដោយសារការ ស៊ុតចូលទីខ្លូនឯងរបស់កីឡាករ Chris Smalling ។

ក្រោយកញ្ចែ ផ្លុំបញ្ចប់ការប្រកួត លោក Van Gaal បាននិយយទៅកាន់អ្នកគាំទ្រនៅកីឡដ្ឋាន Old Trafford ថា «អូខេ ខ្ញុំមានពាក្យចង់និយាយខ្លះ តាំងនាមខ្ញុំជំនួសឲ្យកីឡាករ និងបុគ្គលិកទាំងអស់ ខ្ញុំចង់អរគុណដល់អ្នកគាំទ្រទាំងអស់ ដែលខិតខំចំណាយពេល ទាំងកាយ ទាំងចិត្តមកគាំទ្រពួកយើង»។

លោកបន្ត «ទោះបីយើងប្រកួតនៅទីណាក៏ដោយ សម្លេងគាំទ្ររបស់អ្នកទាំងអស់គ្នានៅតែមាន អ្នកទាំងអស់គ្នា មិនដែលធ្វើអោយយើងបាត់បង់ជំនឿចិត្តនោះទេ»។

«អរគុណម្តងទៀត ហើយពួកយើងនឹងខំប្រឹង ឈ្នះនូវពានរង្វាន់ FA CUP សំរាប់អ្នកទាំងអស់គ្នា អរគុណ»។

ជាក់ស្តែងក្នុងអំឡុងពេលលោក Van Gaal ថ្លែងនូវពាក្យពេជច៍របស់គាត់នោះ ហាក់ដូចជាអ្នកគាំទ្រមួយចំនួន គ្មានចាប់អារម្មណ៍ទេ តែបែរជាស្រែកហ៊ោនូវសម្លេងជាលក្ខណៈប្រមាថទៅវិញ ដូចជាបង្ហាញនូវថា ចង់ឲ្យលោកចាកចេញពីក្លិប៕

ប្រភព៖ METRO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]