ជាធម្មតា នៅពេលដែលនរណាម្នាក់ត្រូវបានទទួលសំបុត្រ ពិន័យ និង ត្រូវបានប៉ូលីសដាក់របាជាប់នឹងឡាន ពីបទចតឡានខុសនោះ ពួកគេនឹងប្រញាប់ប្រញាលទៅកាន់ស្ថានីយប៉ូលីស ដើម្បីបង់ប្រាក់ចំពោះការពិន័យ ដើម្បីអោយប៉ូលីសដក របានេះចេញ។

សំរាប់អ្នកបើកបររថយន្ត Toyota Hilux មកពី Grenada ម្នាក់នេះ មើលទៅហាក់ដូចជាព្យាយាមចាត់ការរឿង ទាំងអស់ដោយខ្លួនឯង។ គាត់បានយករណាម៉ាស៊ីនមួយគ្រឿងចេញមក ដោយមិនអើពើរពីការពិន័យរបស់ មន្ត្រីប៉ូលីស និង បានកាត់របាពណ៍លឿងដែល បានដាក់ជាប់នឹងកង់រថយន្តរបស់គាត់ ចេញ។ នៅពេលដែលគាត់ធ្វើវារួចហើយ គាត់បានយករណា និង របាដែលបាក់បែកនោះដាក់ក្នុងឡាន និង បើកទៅបាត់ដូចគ្មានរឿងអ្វីកើតឡើងទាំងអស់។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]