ជនជាតិបារាំង ៣នាក់ត្រូវបានផ្តន្ទាទោសដោយតុលាការ ប្រទេសស្រីលង្កា បន្ទាប់ពីពួកគេបានថតរូបរបស់ពួកគេ ដោយធ្វើដូចជាចង់ថើបរូបបដិមាព្រះពុទ្ធមួយអង្គ។

បើយោងតាមរបាយការណ៍ BBC បានអោយដឹងថា ភ្ញៀវទេសចរ៣នាក់ ដោយមានស្រ្តី២នាក់ និង បុរសម្នាក់ ត្រូវបានកាត់ទោស ដោយតុលាការ នៃទីក្រុងភាគខាងត្បូង របស់ប្រទេសស្រីលង្កា បន្ទាប់ពីកន្លែងផ្តិតរូបមួយកន្លែងបាន ទាក់ទងមកកាន់ប៉ូលីស។

នៅប្រទេសស្រីលង្កា ពុទ្ធបដិមាព្រះត្រូវបាន ចាត់ទុកថាជាវត្ថុសក្តិសិទ្ធិ និង សំរាប់គោរពបូជា។ ហើយជនជាតិ បរទេស ៣នាក់នេះបានធ្វើការប្រមាថដល់ព្រះពុទ្ធរូប។ វាជាអាកប្បកិរិយា ដែលគ្មានការអប់រំ។

មនុស្សទាំងបីនាក់នេះ ត្រូវបានកាត់ទោសដាក់ពន្ធនាគារចំនួន ៦ខែ ដោយធ្វើការព្យួរទោសរយៈពេល ៥ឆ្នាំ បានន័យថា ពួកគេមិនចាំបាច់ត្រូវចំនាយពេលជាក់ស្តែង នៅក្នុងគុកនោះទេ។ ពួកគេក៏ត្រូវបានពិន័យជាប្រាក់មួយចំនួនផងដែរ។

យោងទៅតាមច្បាប់របស់ប្រទេសស្រីលង្កា ជនជាតិបរទេសទាំងបីនាក់នេះត្រូវបានចោទប្រកាន់ពី បទរំលោភទៅលើច្បាប់ដែល ហាមមិនអោយបំពាន ទៅលើសាសនានៃមនុស្សគ្រប់ជាន់ថ្នាក់ ទាំងនៅជិត និង នៅក្នុងកន្លែង ទីសក្ការៈបូជា។

បន្ទាប់ពីកន្លែងផ្តិតរូបមួយកន្លែងបានទាក់ទងមក ប៉ូលីស រូបថតត្រូវបានដកហូតទុកដោយប៉ូលីស ប៉ុន្តែវានៅតែលេចធ្លាយតាមរយៈ វេបសាយក្នុងប្រទេសស្រីលង្កា។ ម្ចាស់ហាងផ្តិតរូបដែលមានឈ្មោះ Prasanna Gamage បាននិយាយថា ខ្ញុំក៏ជាអ្នកកាន់សាសនាព្រះពុទ្ធម្នាក់ដែរ ហើយខ្ញុំមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង នៅពេលដែលបានឃើញអ្វីដែលនៅក្នុងរូបថតនោះ។ ហេតុនេះហើយបានជាខ្ញុំបដិសេធមិន ផ្តិតវា និង បានទូរស័ព្ទទៅប្តឹងប៉ូលីស។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]