ចិន ៖ នារីម្នាក់បានធ្វើឲ្យអ្នកដំណើរតាមផ្លូវ ភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ដោយសារតែទង្វើអសីលធម៌របស់នាង ស្រាតខោអង្គុយបត់ជើង នៅទីសាធារណៈ ដោយគ្មានភាពខ្មាសអៀន និងមិនខ្វល់ពីភ្នែកអ្នកដទៃនៅជុំវិញនោះ។

អ្នកដំណើរម្នាក់ ថតបាននិងបង្ហោះចូលបណ្តាញសង្គមចិន បង្ហាញពីនារីម្នាក់ សម្រាតខោ អង្គុយបត់ជើងធំដោយឥតកោតក្រែង ភ្នែកអ្នកដទៃនៅទីសាធារណៈ ក្បែរបង្គោលថ្មមួយ ត្រង់ចំណុចផ្លូវរបស់ស្ថានីយ៍រថភ្លើងមួយកន្លែង ក្នុងទីក្រុង Dalian ភាគខាងត្បូងខេត្ត Liaoning ប្រទេសចិន។

មានទស្សនៈរិះគន់ខ្លាំងៗ ពីទង្វើមិនគួរគប្បីរបស់នាងមួយចំនួន លើបណ្តាញសង្គម ថា «ឆ្ងល់ដែរ តើនាងមានអារម្មណ៍បែបណា ប្រសិនបើនាងដឹងថាមានគេ លួចថតសកម្មភាពរបស់នាង ហើយបង្ហោះចូលទៅក្នុង ប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងដូច្នេះនោះ»។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ ប្រជាជនចិនមួយចំនួន បានទទួលរហ័ស្សនាមថា ពិតជាអាក្រក់ស្មោគគ្រោគ មិនចេះខ្មាសគេ ដោយសារប្រព្រឹត្តិទង្វើអសីលធម៌ នៅទីសាធារណៈ ដូចជាការបន្ទោរបង់នេះជាដើម រួមមាននៅផ្លូវស្ថានីយ៍រថភ្លើងហុងកុង (Hong Kong MTR) ព្រលានយន្តហោះតៃវ៉ាន់ ផ្លូវក្រោមដីនៅទីក្រុង Shenzhen ធុងសម្រាម ជណ្តើរយន្ត យន្តហោះ និងទីសាធារណៈខាងក្រៅផ្សេងៗជាច្រើនទៀតផងដែរ៕

ទស្សនាវីដេអូ៖

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា វីដេអូឃ្លីបមួយកំពុងតែ ធ្វើឲ្យអ្នកនិយមលេងអីុនធឺណែត ជាច្រើន មានការចាប់អារម្មណ៍ និងរិះគន់ជាខ្លាំងផងដែរ ក្រោយពីបានឃើញសកម្មភាពរបស់នារីម្នាក់ បានប្រព្រឹត្តិនូវទង្វើមិនគួរគប្បី នៅទីសាធារណៈ។

តាមរយៈខ្សែវីដេអូឃ្លីបមួយ ថតជាប់ដោយកាម៉េរាសុវត្តិភាព កាលពីរសៀលថ្ងៃពុធ ទី១១ ឧសភា ឆ្នាំ២០១៦ ចន្លោះម៉ោងប្រមាណជា ៣:០០នាទី ក្នុងទីតាំងជណ្តើរយន្តប្រអប់ ក្នុងផ្សារទំនើបមួយកន្លែង នៅទីក្រុងហុងកុង។

ក្នុងវីដេអូ គេឃើញនារីវ័យក្មេងម្នាក់ និងបុរសម្នាក់ទៀត ទំនងជាគូស្នេហ៍នឹងគ្នា បានដើរចូលទៅក្នុងជណ្តើរយន្តប្រអប់។ បន្ទាប់មកទៀត នារីមិនស្គាល់អត្តសញ្ញាណខាងលើ បានសម្រាតខោរបស់នាង ហើយចាប់ផ្តើមអង្គុយចុះ ដើម្បីបត់ជើងតូចតែម្តង ខណៈដែលបុរសជាគូស្នេហ៍ ឈរកាន់ថង់ទំនិញរង់ចាំនាង។

ក្រោយមកវីដេអូត្រូវបានបង្ហោះជាសាធារណៈ លើបណ្តាញសង្គម និងទទួលបានការរិះគន់ចំពោះទង្វើអសីលធម៌ របស់នាងផងដែរ។

គួរបញ្ជាក់ដែរថា ពេលនេះគេកំពុងរកមុខនារីក្នុងវីដេអូ តែពុំទាន់អាចកំណត់អត្តសញ្ញាណ បាននៅឡើយទេ៕

ដោយឡែកមួយវិញទៀត បុរសម្នាក់បានធ្វើឲ្យអ្នកដំណើរ នៅតាមដងផ្លូវ មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ដោយសារតែបុរសនោះ ស្រាតខោអង្គុយបត់ជើងធំ បណ្តើរនិងជក់បារីបណ្តើរ យ៉ាងរំភើយ ដូចជាគ្មានជំពាក់នរណាមួយរៀល នៅទីតាំងចំណតឡានក្រុងមួយកន្លែង ដោយគ្មានភាពខ្មាសអៀន ឬខ្វល់ពីភ្នែកអ្នកដំណើរអ្វីទាំងអស់។

វីដេអូដែលអ្នកដំណើរថតបាន និងបង្ហោះចូលអ៊ីនធឺណេត ដាក់ចំណងជើងថា «បុរសម្នាក់អង្គុយបត់ជើងធំ ពេលរង់ចាំរថយន្តក្រុង» សបញ្ជាក់អំពីសកម្មភាពដ៏គួរឲ្យខ្ពើមរអើមរបស់បុរសនោះ នៅតាមទីសាធារណៈ។

ទោះជាយ៉ាងណា អ្នកដំណើរដែលឆ្លងកាត់ និងបានប្រទះឃើញ មិនអានធ្វើអ្វី ក្រៅពីត្រឹមតែសម្លឹងមើល ហើយដើរចេញទាំងហួសចិត្តប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទីតាំងនៅក្នុងវីដេអូដែលថតបាននេះ ស្ថិតនៅក្នុងទីក្រុង Lanzhou ខេត្ត Gansu ប្រទេសចិន។យ៉ាងណាមិញ មិនមាននរណាម្នាក់ដឹងច្បាស់ទេ ថាសកម្មភាពដ៏គួរឲ្យហួសចិត្ត របស់បុរសខាងលើនេះ គឺជាការពិត ឬគ្រាន់តែជាការសម្តែង ដើម្បីបន្លំភ្នែកអ្នកដទៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]