កូរ៉េខាងត្បូង៖ ពិតជាឲ្យសោកស្តាយបំផុត ដែលតារាម៉ូដែលស្រី រូបរាងស្រស់ស្អាតម្នាក់ នាង Joo Da Ha ត្រូវបានបាត់បង់ជីវិត ក្នុងពេលមួយរំពេច ដោយសារតែជួប ឧទ្ទវហេតុគ្រោះថ្នាក់ចររាចរណ៍ កាលពីពេលថ្មីៗកន្លងទៅនេះ។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា តារាម៉ូដែលរថយន្តប្រណាំង ឬរហ័ស្សនាមដែលអ្នកគាំទ្រតែងហៅថា “Race Queen” ឬ រាជិនីរថយន្តប្រណាំង ដ៏ល្បីប្រចាំកូរ៉េខាងត្បូង នាង Joo Da Ha ពេលនេះបានស្លាប់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចររាចណ៍ នៅត្រង់ចំនុចផ្លូវប្រសព្វ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Yeongam ខេត្ត Jeolla នៃប្រទេសកូរ៉េខាងត្បូង។ ប្រភពបន្តថា តារាម៉ូដែលនាង Joo Da Ha បានជួបគ្រោះថ្នាក់ដ៏អកុសលនេះ មានអ្នករួមដំណើរ៥នាក់ផ្សេងទៀតជិះជាមួយ ខណៈដែលនាងបើកឡាន ធ្វើដំណើរតាមផ្លូវ ទៅចូលរួមក្នុងកម្មវិធី “២០១៦ Asia Speed Festival” ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី១៥ ឧសភា កន្លងទៅថ្មីៗនេះ។

ក្នុងឧបទ្ទវហេតុនោះ រូបនាងត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ ប៉ុន្តែជាអកុសលនៅចន្លោះម៉ោង ប្រហែលជា ៨: ៤០នាទីព្រឹក ក្រុមគ្រូពេទ្យបានជម្រាបដំណឹងថានាង បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ ខណៈឯមនុស្ស ៥នាក់ផ្សេងទៀតបានរងរបួសជាទម្ងន់។ 

គួរបញ្ជាក់ដែរថា Joo Da Ha ក៏ជាតារាម៉ូដែលម្នាក់ ដែលធ្លាប់បានជាប់ពាន់រង្វាន់ “២០១២ Asia Model Award” ឬតារាម៉ូដែលរថយន្តប្រណាំងគំរូ ប្រចាំអាស៊ី កាលពីឆ្នាំ២០១២ ផងដែរ ៕  

ប្រភព៖ Lollipop

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក ក្លឹបកម្សាន្តនៅចិនមួយកន្លែង កំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ និងល្បីពេញអីុនធឺណែតផងដែរ។

បើតាមប្រភព បានឲ្យដឹងថា ជាងមួយសប្តាហ៍ទៅហើយ ដែលក្លឹបកម្សាន្តដ៏ប្រណិតនៅចិនមួយកន្លែង មានភ្ញៀវចេញចូល សុទ្ធតែស៊េរីអ្នកមានទ្រព្យ ជិះសុទ្ធតែរថយន្តម៉ាកទំនើបៗ ដែលត្រូវចតចោលនៅលើចិញ្ចើមផ្លូវមុខក្លឹប ហើយថែមទាំងមានក្រាលសុទ្ធតែកម្រាលព្រុំក្រហមតាមច្រកចូលផងដែរ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺថាម្ចាស់ក្លឹបខាងលើបានជួលនារីម៉ូដែលបរទេសពីររូប តែងខ្លួនក្នុងឯកសណ្ឋានជាប៉ូលិសស្រី យ៉ាងស្រស់សោភាឲ្យដើរលើកម្រាលព្រំក្រហម ហើយដើរម៉ូតថតកាច់រាងដាក់ថយន្តរបស់ភ្ញៀវ ដែលបានអញ្ជើញមកលេងក្លឹបកម្សាន្តខាងលើ ដែលមើលទៅហាក់បីដូចជា ថតស្ពតផ្សាយពាណិជ្ជកម្មផលិតផលរថយន្តយ៉ាងដូច្នោះដែរ ដែលជាហេតុបង្កធ្វើឲ្យមនុស្សម្នាជាច្រើន ទាំងក្មេង ទាំងចាស់ចោមរោមឈរទស្សនាការសម្តែងរបស់កញ្ញាៗ ដ៏ស្អាតស៊ិចស៊ីរហូតដល់ថ្នាក់ស្ទះចរាចរណ៍កកកុញពេញដងផ្លូវផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]