ខ្មែរឡូត បានទទួលសំណូមពរពី អ្នកតំណាង ក្រុមនិសិ្សត AIESEC តាមទូរស័ព្ទ ឲ្យដកអត្ថបទ http://www.khmerload.com/news.php?id=4816  ទាក់ទងនឹង ការរំលោភ និង សម្លាប់ និសិ្សត AIESEC ជប៉ុន ដែលចុះបេស្សកម្ម AIESEC ទៅបង្រៀនភាសាជប៉ុន នៅប្រទេស រ៉ូម៉ានី ដែលខ្មែរឡូតបានចុះផ្សាយ ដោយដកស្រង់ពីប្រភពព័ត៌អន្តរជាតិផ្សេងៗ ។ ការចុះផ្សាយនេះ គឺជាការផ្ដល់ព័ត៌មានដល់ និសិ្សតខ្មែរដែលជាសមាជិក AIESEC កម្ពុជា និង ក្រុមគ្រួសារ ឲ្យមានការប្រុងប្រយ័ត្ន ពេលចុះបេសកកម្ម នៅក្រៅប្រទេសតាមរយៈកម្មវិធី AIESEC ។

AIESEC កម្ពុជាបានសន្យានឹងផ្ដល់ឯកសារជាលាយល័ក្តអក្សរ ចុះហត្ថលេខាដោយប្រធាន AIESEC អន្តរជាតិ មកខ្មែរឡូត ដើម្បីបញ្ជាក់ថា ការដកព័ត៌មាននេះ មិនមែនដើម្បីការពារកេរ្តិ៍ ឈ្មោះរបស់ AIESEC ទេ គឺដើម្បីគោរពគ្រួសារសពរបស់ AIESEC ជប៉ុនម្នាក់ដែលបានស្លាប់ នៅរ៉ូម៉ានី។ ដោយសារខ្មែរឡូតមិនទាន់ បានទទួលលិខិតលាយល័ក្តអក្សរបែបនេះ ហើយដោយខ្មែរឡូតគិតគូរដល់ សុវត្ថិភាព និសិ្សតខ្មែររាប់ពាន់នាក់ ដែល ជាសមាជិក AIESEC ដែលអាចនឹងទទួលបំពេញបេសកម្ម នៅក្រៅប្រទេសដែលអាចមានទ្រង់ទ្រាយដូចបេសកម្មដែល ជនរងគ្រោះ AIESEC ជប៉ុនបានទៅបំពេញ  ខ្មែរឡូតសូមរក្សាអត្ថបទនេះ ដើម្បីជាការរំលឹកឲ្យនិសិ្សតខ្មែរមានការប្រុងប្រយ័ត្នខ្ពស់ ពេលចុះបេសកកម្មម្ដងៗតាម កម្មវិធី AIESEC ឬ កម្មវិធីផ្សេងៗទៀតដែលមានលក្ខណៈបែបនេះ។

ខ្មែរឡូតក៏ចង់ដឹងថា តើ AIESEC កម្ពុជាមានវិធានការអ្វីខ្លះ ដើម្បីធានាសុវត្ថិភាព ដល់និសិ្សតកម្ពុជា ដែលជាសមាជិករបស់ខ្លួន ដែលត្រូវចុះបេសកកម្មទៅប្រទេសក្រៅ ? នៅពេលតំណាង AIESEC កម្ពុជាដែលជាជនជាតិបរទេសនិយាយភាសាអង់គ្លេស ទាក់ទង ខ្មែរឡូតតាមទូរស័ព្ទ ខ្មែរឡូតក៏សំណូមពរឲ្យអ្នកតំណាង AIESEC កម្ពុជា មកបកស្រាយជាមួយខ្មែរឡូត ពីហេតុការដែលកើតឡើងលើសមាជិកខ្លួននៅ ប្រទេសរ៉ូម៉ានី និង វិធានការបន្ថែមដើម្បីការពារសុវត្ថិភាព សមាជិក AIESEC ខ្មែរ។ ខ្មែរឡូតឆ្ងល់ ហេតុអ្វីបានជា AIESEC បណ្ដាលឲ្យហេតុការ បែបនេះកើតឡើង? តើនេះជាកំហុសបុគ្គល ឬ ការចាត់ចែង និង ធ្វេសប្រហែសរបស់ AIESEC? ប៉ុន្ដែអ្នកតំណាងជនជាតិបរទេសនោះ មិនទាន់បានឆ្លើយតបសំណូមពរនេះទេ។ ជាថ្មីម្ដងទៀត ខ្មែរឡូតអំពាវនាវឲ្យ សមាជិក AIESEC ខ្មែរមានការប្រុងប្រយ័ត្នទ្វេឡើង ប្រសិនជាមានភាពស្រពិកស្រពិល និង គ្មានវិធានការធានាសុវត្ថិភាពច្បាស់លាស់ ពី AIESEC ប្អូនៗ មិនគួរប្រថុយជីវិតនឹងបេសកកម្មនេះទេ។

ជនរងគ្រោះ ជាសមាជិក AIESEC ជប៉ុនដែលត្រូវបាន បុរសរ៉ូម៉ានី រំលោភនិងសម្លាប់ដោយអាណោចអាធម្មបំផុត

ជនដៃដល់

ដោយ វីន

ខ្មែរឡូត

មតិរបស់ប្រិយមិត្តជំវិញ ការស្លាប់របស់ សមាជិក AIESEC ជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]