បរទេស៖ ដោយសារតែបច្ចេកវិទ្យា ចេះដើរទៅមុខជាលំដាប់ ដូច្នេះហើយឧបករណ៍ថ្មីៗ ប្លែកៗជាច្រើន ក៏ត្រូវបានបង្កើតឡើង មកឥតឈប់ឈរផងដែរ ដើម្បីជួយសម្រួលដល់ ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ តួយ៉ាងដូចជា នាពេលថ្មីៗនេះ មនុស្សជាច្រើនកំពុង មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ទៅលើអាវថ្មីមួយប្រភេទ ដែលច្នៃឡើងដើម្បី អាចជួយឲ្យបុរស សម្រេចកាមដោយខ្លួនឯង បានទាំងខ្លួននៅកណ្តាលវាល និងនៅក្នុងចំណោម មនុស្សជាច្រើន ដោយគ្មានអ្នកណាដឹង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អាវប្រភេទថ្មីនេះមានឈ្មោះ JerkShirt ដែលមានលក្ខណៈពិសេសមួយ ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ជាពិសេសគឺបុរសៗ តែម្តង ក៏ព្រោះតែវាត្រូវបានផលិតឡើង ដើម្បីអាចជួយបិទបាំង នូសកម្មភាពសម្រេចកាម របស់មនុស្សប្រុស បានយ៉ាងល្អប្រសើរ និងមិនងាយធ្វើឲ្យអ្នកណា ចាប់អារម្មណ៍បាននោះឡើយ។

អាវប្រភេទថ្មីប្លែក JerkShirt

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា អាវប្រភេទ JerkShirt នេះមានដាក់បញ្ចូល ជាមួយនូវដៃសិប្បនិម្មិត និងមានពណ៌ទៅតាមពណ៌សម្បុររបស់អ្នក ដែលអាចបត់បែនបាន នៅខាងក្នុងដៃអាវ ដូច្នេះវាអាចជួយឲ្យ អ្នកផ្សេងមើលមិនដឹងថា តើដៃរបស់យើងពិតប្រាកដ កំពុងធ្វើអ្វីនោះឡើយ។ ជាងនេះទៅទៀត នៅខាងក្នុងនៃសាច់អាវ ក៏មានភ្ជាប់ជាមួយនឹងប្រដាប់ការពារ អំពីការសាចទឹកនានា ផងដែរ ដែលធ្វើឲ្យអាវមួយប្រភេទនេះ ពិតជាប្លែកតែម្តង។ 

ក្រៅពីលក្ខណៈពិសេសទាំងនោះហើយ អាវប្រភេទ JerkShirt ក៏មានរាងស្អាត ទាន់សម័យ អាចធ្វើឲ្យបុរសៗពាក់ ទៅធ្វើការ ឬក៏ធ្វើដំណើរកំសាន្ត បានផងដែរ។ គូសបញ្ជាក់ផងដែរថា លោកប្រធានក្រុមហ៊ុន Cam Soda ដែលជាម៉ាករបស់អាវមួយនេះ បានបង្ហាញថា អាវប្រភេទនេះនឹងមានដាក់លក់ នៅលើទីផ្សារឆាប់ៗខាងមុខនេះ ហើយវានឹងអាចមានតម្លៃ ៤៩.៩៩ដុល្លារ៕

ប្រភេទអាវ ដែលស៊ីជាមួយនឹងពណ៌សម្បុរ របស់អ្នក
អ្នកក៏អាចពាក់អាវប្រភេទ JerkShirt នេះទៅធ្វើការ និងធ្វើដំណើរកំសាន្ត បានផងដែរ

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងការរីកចម្រើន នៃផ្នែកបច្ចេកវិទ្យានេះដែរ គេអាចនៅចាំបានថា បុរសម្នាក់​បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល​​ ជាមួយការបង្កើតថ្មីនៃរូបរាងមនុស្សយន្ត ដែលមានមុខមាត់ស្រដៀង តារាម៉ូដែលនិងជាសម្តែងផងនោះ គឺ នាង Scarlett Johansson។

បើតាមប្រភពបានឲ្យដឹងថា បុរសខាងលើមានឈ្មោះថា Ricky Ma អាយុ៤២ឆ្នាំ បានព្យាយាមបំពេញក្តីស្រមៃរបស់គាត់ ក្នុងការបង្កើតមនុស្សយន្ត ហើយអ្វីដែលគួរភ្ញាក់ផ្អើលនោះគឺថា រូបមនុស្សយន្តដែលគាត់បានបង្កើតឡើងនោះគឺ ស្រដៀងទៅនឹងតារាស្រីសញ្ជាតិ អាមេរិក នាង Scarlett Johansson ថែមទាំងអាចចេះនិយាយបានទៀតផង។ Rick Ma បានចំណាយពេលធ្វើវាឡើងអស់រយៈពេល១៨ខែ ដែលចំណាយទឹកប្រាក់អស់ប្រមាណជា ៥០,០០០ដុល្លារអាមេរិក។ មនុស្សយន្តដែលគាត់បានបង្កើតឡើងអាចធ្វើចលនាបាន ដូចជា លើកដៃលើកជើង បង្ហាញទឹកមុខ និងថែមទាំងអាច ឆ្លើយតបនូវសំនួរខ្លីៗខ្លះៗ ពេលដែលយើងសួរផងដែរ។​ ឧទាហរណ៍ថា ពេលដែលអ្នកនិយាយទៅកាន់មនុស្សយន្តនោះថា “Cute” (គួរឲ្យស្រលាញ់) នោះវានឹងព្រិចភ្នែកដាក់អ្នក ហើយនិយាយថា “Yeah, thank you” (ចាស៎! អរគុណ) ជាដើម។

ប្រភពបន្តថា លោក Ma បានរួមបញ្ចូលនូវបច្ចេកវិទ្យា 3D ៧០ភាគរយទៅលើ “គ្រោងឆ្អឹង” និងបន្ថែមស្រទាប់ស៊ីលីខូនទៅលើ “ស្បែក” នៅផ្នែកខាងលើនៃមនុស្សយន្ត។ បើតាមសម្តីរបស់លោក Ma បានប្រាប់ថា «កាលពីខ្ញុំនៅតូច ខ្ញុំពិតជាចូលចិត្តលេងតុក្តតាមនុស្សយន្តណាស់ ហើយខ្ញុំគិតថា ថ្ងៃណាមួយ ខ្ញុំនឹងធ្វើវាឲ្យបាន ដើម្បីសម្រេចក្តីសុបិន្តរបស់ខ្ញុំ។ ខ្ញុំពិតជាមានវិប្បដិសារីជាក់ជាពុំខាន ប្រសិនបើខ្ញុំមិនបានធ្វើ ឬបង្កើតមនុស្សយន្តឡើង បានដោយខ្លួនឯងនោះ» ។

ក្រោយមកក្តីសុបិន្តបង្កើតមនុស្សយន្តរបស់គាត់ ក៏បានសម្រេចដូចបំណង ដែលធ្វើឲ្យប្រជាជនចិនជាច្រើន មានការសាទរ ភ្ញាក់ផ្អើល និងកោតសរសើរដល់ស្នាដៃរបស់គាត់ជាខ្លាំង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]