ខេត្តកំពង់ស្ពឺ ៖ រោងម៉ាស៊ីនកិនស្រូវ និងផ្ទះក្បឿងមួយខ្នងត្រូវបានភ្លើងឆាបឆេះគ្មានសល់ ខណៈដែលឪពុកម្តាយមិននៅផ្ទះកូនៗដាំបាយពុំពន្លត់ភ្លើង ទើបបណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១២យប់អធ្រាត្រថ្ងៃទី២០ សីហា ២០១២ នៅក្នុងភូមិច្រកខ្លា ឃុំតាំងស្យា ស្រុកភ្នំស្រួច ។

មន្ត្រីប៉ូលិសស្រុកភ្នំស្រួច ឱ្យដឹងថា លំនៅឋានដែលត្រូវអគ្គិភ័យលេបត្របាក់ម្ចាស់ឈ្មោះបូ ធូ ។ ការឆាបឆេះយាងសន្ធោសន្ធៅនៅយប់អធ្រាត្រនេះ ខណៈដែលឪពុកម្តាយពុំនៅផ្ទះ ហើយកូនៗនាំគ្នាដាំបាយរួចអត់ពន្លត់ភ្លើង ដែលផ្ទះបាយជាប់នឹងរោងម៉ាស៊ីនកិនស្រូវ ទើបបណ្តាលឱ្យឆាបឆេះអស់ និងរាលដាលដល់ផ្ទះក្បឿងមួយខ្នងជិតនោះឆេះអស់ជញ្ជាំងមួយចំហៀង តែត្រូវបានអ្នកជិតខាងជួយអន្តរាគមន៍ពន្លត់ទាន់ពេល ។ ម្ចាស់ផ្ទះឈ្មោះបូ ធូ រៀបរាប់ប្រាប់សមត្ថកិច្ចថា រោងម៉ាស៊ីនកិនស្រូវមានទំហំ៥ម៉ែត្រគុណ៨ម៉ែត្រឆេះអស់គ្មាន សល់ ដោយក្នុងនោះ មានទាំងម៉ូតូហុងដា C125 ស៊េរី២០០៨ មួយគ្រឿង រួមទាំងស្រូវប្រមាណជា៤តោនត្រូវបានភ្លើងឆាបឆេះខ្ទេចតែម្តង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]