បរទេស៖ តារាចម្រៀងស្រី វ័យក្មេង នាង Ariana Grande បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងកោតសរសើរនាងយ៉ាងខ្លាំង បន្ទាប់ពីនាង បានបង្ហាញសមត្ថភាព និងទេពកោសល្យ ស្រែកច្រៀងបានយ៉ាងអស្ចារ្យ។

រូបភាព៖ នាង Ariana Grande កំពុងច្រៀងត្រាប់តាម តារាចម្រៀងផ្សេងទៀត

យោងតាមខ្សែវីដេអូឃ្លីប មានរយៈពេលជាង៥នាទី ដែលបានបង្ហោះ ទៅលើគេហទំព័រ YouTube កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ បានបង្ហាញឲ្យឃើញ តារាចម្រៀង សញ្ជាតិអាមេរិក ដ៏ស្រស់ស្អាត វ័យ២២ឆ្នាំ នាង Ariana Grande បានចូលរួមសម្តែង នៅក្នុងកម្មវិធីមួយ មានឈ្មោះថា «Saturday Night Live» ដែលបានចាក់ផ្សាយបន្តផ្ទាល់កាលពីថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ។

ក្នុងនោះដែរ នាង Ariana Grande បានដើរតួ ជាតួអង្គស្រីឈ្មោះ Chloe និងបានបញ្ចេញសមត្ថភាព ច្រៀងត្រាប់តាម តារាចម្រៀងស្រីល្បីៗ មួយចំនួនដូចជា Britney Spears, Rihanna, Whitney Houston, Shakira និង Celine Dion ផងដែរ ខណៈកម្មវិធីនោះ បានសម្តែងធ្វើជា មានបញ្ហាបច្ចេកទេស ក្នុងការចាក់បទចម្រៀង នៅពេលកំពុងផ្សាយបន្តផ្ទាល់ ហើយតម្រូវឲ្យនាង Chloe (Ariana Grande) ច្រៀងជំនួសតែម្តង។

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត មានការកោតសរសើរ និងស្ញប់ស្ញែង យ៉ាងខ្លាំង ចំពោះសមត្ថភាព របស់នាង ហើយមានអ្នកខ្លះ មិននឹកស្មានថា នាងមានសមត្ថភាព អាចច្រៀងត្រាប់តាម តារាចម្រៀងល្បីៗ ទាំងនោះ បានយ៉ាងល្អ និងពិរោះបែបនេះឡើយ៕

ចង់ដឹងថា នាង Ariana Grande មានសមត្ថភាពអស្ចារ្យយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព៖ YouTube

ចំណាប់អារម្មណ៍ខ្មែរឡូត

កាលពីថ្មីៗនេះដែរ មានក្មេងប្រុសជំទង់ម្នាក់ កំពុងតែ មានភាពល្បីល្បាញ លើបណ្តាញ Instagram ដោយសារតែ រូបគេ ចូលចិត្តតែងខ្លួន តាមតារាស្រីល្បីៗ។

តាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្មេងប្រុសជំទង់ម្នាក់នេះ ឈ្មោះថា Liam Martin គឺរូបគេ ចូលចិត្ត តែងខ្លួន និងស្លៀកពាក់ តាមតារា ស្រី ល្បីៗមួយចំនួន ដូចជា នាងKim Kardashian នាង Ariana Grande នាង Miley Cyrus នាងBeyonceជាដើម។

ក្នុងនោះដែរ Martin ក៏បានយករូបថតពិត របស់តារាល្បី និងរូបថត របស់គេ មកដាក់ទន្ទឹមគ្នារួចបង្ហោះ ចូលក្នុងបណ្តាញ Instagram ដែលគណនី របស់គេ មានឈ្មោះថា Waverider ។

មិនតែប៉ុណ្ណោះ ចំនួនមនុស្សដែល Follow ក្មេងប្រុសជំទង់នេះ គឺបានកើនឡើង ទៅដល់ ១.៥លាននាក់ ។ ជាមួយគ្នានោះដែរ Martin ក៏បាននិយាយថា "តារាស្រីដែលខ្ញុំ ចូលចិត្តតែងខ្លួន តាមនោះ គឺនាង Miley Cyrus ពីព្រោះ នាងចូលចិត្តតែងខ្លួន បែបឆ្កួតៗ ហើយនៅពេល ខ្ញុំតែងខ្លួន តាមនាង បានធ្វើឲ្យ មហាជន ពេញចិត្ត យ៉ាងខ្លាំង។"

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន មានអ្នកFollow នៅក្នុងគណនីInstagram របស់Martin គឺមាន ត្រឹមតែ១១៦,០០០នាក់ តែប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពី គាត់បានតែងខ្លួន តាមតារាល្បីៗ គឺមានអ្នក Follow កើនឡើងជា លំដាប់៕

រូបភាព៖ Liam Martin តែងខ្លួនជា នាង Ariana Grande

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]