ភ្នំពេញ៖ ហាងCentral Mall ជាហាងលក់ដែលផលិតផល និងសម្ភារៈពិតៗ មានម៉ាក យីហោត្រឹមត្រូវ បានធ្វើការចុះតម្លៃយ៉ាងពិសេស លើម៉ាកវ៉ាលីសល្បីៗ សម្រាប់អតិថិជន ដែលការបញ្ចុះតម្លៃនេះ គឺមិនធ្លាប់មានពីមុនមកនោះទេ។ 

ហាង Central Mall មាននាំចូលនូវម៉ាកវ៉ាលីស ដែលមានសោភ័ណភាព ស្អាត និងទម្ងន់ក៏ស្រាល ដូចជា Victorinox Spectra range និង Samsonite Lite Shock Spinner range ជាដើម ដែលជាសុទ្ធសឹងតែជា ម៉ាកវ៉ាលីសល្បីៗ មានគ្រប់ទំហំ គ្រប់ពណ៌ ដែលអ្នកអាច ជ្រើសរើស បានតាមចំណង់ចំណូលចិត្ត។ ដោយសារតែទទួលបានការ គាំទ្រពីសំណាក់អតិថិជន និងជឿជាក់មកលើហាងកន្លងមក ហាង Central Mall ក៏បានធ្វើការផ្តល់ជូនពិសេស លើវ៉ាលីសគ្រប់ម៉ូតទាំងអស់ សម្រាប់អតិថិជនផងដែរ។ មិនតែប៉ុណ្ណោះ លោកអ្នកថែមទាំងបានកាដូជាច្រើនទៀត ពេលត្រឡប់ទៅផ្ទះវិញ ពីការបង្វិលកង បន្ទាប់អ្នកទិញវ៉ាលីសរួច។ 

សូមរួសរាន់អញ្ជើញជាវទាំងអស់គ្នា! ទទួលបានទាំងវ៉ាលីស មានគុណភាពល្អ និងកាដូបន្ថែមទៀត ដែលកម្មវិធីនេះ នឹងបញ្ចប់នៅថ្ងៃទី១៥ ខែ ០៥ ឆ្នាំ២០១៦ ខាងមុខនេះហើយ។ 

គួររំលឹកផងដែរថា វ៉ាលីសដែលមានក្នុងហាង Central Mall គឺមានសភាពខុស ពីវ៉ាលីសដទៃ ត្រង់ថា ទាំងស្ទាយរចនាម៉ូត គឺស្រស់ស្អាតបែបថ្លៃថ្នូរ ឡូយឆាយ ម៉ូតមិនសុំាំញ៉ាំច្រើន។ បើនិយាយពីភាពរឹងមាំ ហាង Central Mall អាចធានាបានថា វាពិតជាធន់នឹងដាក់វត្ថុ ជាច្រើននៅក្នុងនោះ ហើយគុណភាព អាចប្រើបានយូរឆ្នាំ ចំនែកឯរូបរាងវិញ គឺនៅល្អដដែល មិនងាយប្រេះបែក ដូចវ៉ាលីសដទៃនោះទេ។ សម្រាប់កង់វ៉ាលីសវិញ គឺធន់ល្អ អាចទ្រទ្រង់ទម្ងន់សម្ភារៈ ដែលផ្ទុកក្នុងវ៉ាលីស ហើយមិនមានសម្លេងរំខាន។ លើសពីនេះទៀត កង់វ៉ាលីស ដែលបង្វិលល្អវា ជួយសម្រួល ដល់ទម្ងន់វ៉ាលីសរបស់អ្នក មិនឲ្យអ្នកទទួលអារម្មណ៍ថា ពិបាកក្នុងការអូសវានោះទេ។ ការជ្រើសរើសវ៉ាលីស ដែលមិនសមស្របនឹងលក្ខណៈនៃការធ្វើដំណើររបស់អ្នក ក៏ជាបញ្ហាមួយ ដែលធ្វើឲ្យអ្នក មានអារម្មណ៍មិនល្អរឺខាតបង់ ទ្រព្យសម្បតិ្តផងដែរ។ ម្យ៉ាងវិញទៀតបើសិន ជាអ្នកធ្វើការជ្រើសរើសត្រូវ វាអាចធ្វើអោយអ្នកកាន់ តែមានទំនុកចិត្ត និងអារម្មណ៍រីករាយក្នុងការធ្វើដំណើរ ហើយក៏អាចបង្ហាញ ស្ទាយផ្ទាល់ខ្លួន និងបង្កើនភាពទាក់ទាញរបស់អ្នក។ 

ប្រិយមិត្ត អាចស្វែងរកហាង Central Mall បាន ដែលមានអាស័យដ្ឋាន នៅកាច់ជ្រុង ខាងលិចផ្សារធំថ្មី។ ទំនិញមួយចំនួននៅហាង Central Mall Phnom Penh មានផ្តល់ជូនពិសេសនូវសេវាធានារ៉ាប់រងទូទាំងពិភពលោកផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣ ៩៦៦ ៣០០ រឺ ហ្វេសប៊ុក Central Mall- Phnom Penh www.facebook.com/centralmallphnompenh៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]