(កណ្តាល)៖ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនៅមុននេះថា រហូតដល់ពេលនេះ អគ្គិភ័យ ដែលឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ បានរលត់ទាំងស្រុងហើយ បន្ទាប់ពីមាន​ការអន្តរាគមន៍​ដោយក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ។

សមត្ថកិច្ចក្រុងតាខ្មៅ បាននិយាយថា អគ្គិភ័យនេះ បានធ្វើឲ្យ​ឆេះឡានព្រុសមួយគ្រឿង ​បង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួន ហើយក៏បានបណ្តាលឱ្យបុរសម្នាក់ រងរបួសផងដែរ។

សូមបញ្ជាក់ថា អគ្គិភ័យខាងនេះ បានឆាបឆេះផ្ទះប្រជាពលរដ្ឋតាំងពីម៉ោង៥ល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ទោះជាយ៉ាងណា សមត្ថកិច្ចនឹងបង្ហាញរបាយ​ការណ៍លម្អិត​នៅពេលក្រោយ៕

ប្រភព៖ Fresh News

គួរឲ្យដឹងថា៖ 

ហេតុការណ៍ឆាបឆេះដ៏សន្ធោសន្ធៅនេះ ក៏ធ្លាប់បានកើតឡើងកាលពីយប់ ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៦ នៅចាក់អង្រែលើ​ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្ឋ អស់៥០ខ្នង។

នេះបើតាមអាជ្ញាធរមូលដ្ឋាន បានអោយដឹងថា​ អគ្គិភ័យបានរលត់ទាំងស្រុង នៅម៉ោង​ ១១៖៤០នាទី​ ពោលក្រុមពន្លត់បានប្រើប្រាស់ រយៈពេល៣ម៉ោងក្នុងការបាញ់ពន្លត់​ ដោយប្រើប្រាស់រថយន្តចំនួន២៦គ្រឿង​ បាញ់ទឹកពន្លត់អស់ ៥២រថយន្ត​ ហើយក្នុងហេតុការណ៍នេះ ពុំបណ្តាលអោយប្រជាពលរដ្ឋណា ម្នាក់ស្លាប់នោះទេ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា​ ផ្ទះចំនួន៥០ខ្នង​ បានត្រូវបំផ្លាញ​ ក្នុងនោះ​ ១៩ខ្នងស្ថិតនៅក្នុងភូមិព្រែកតាគង់​ និង៣១ខ្នងទៀត ស្ថិតនៅភូមិព្រែកតានូ។ ដោយឡែកចំពោះមូលហេតុ នៃការឆាបឆេះវិញ​ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕

រូបភាព អគ្គិភ័យឆាបឆេះផ្ទះនៅចាក់អង្រែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]