ចិន ៖ កាលពីថ្មីៗកន្លងៗទៅនេះ ក្នុងផ្សារទំនើបមួយកន្លែងក្នុងប្រទេសចិន បានធ្វើឲ្យមនុស្សម្នាជាច្រើន តម្រង់ជួរគ្នា សំលៀងមាត់ចូលភ្លក់អាហារ ដែលតាំងបង្ហាញ យ៉ាងល្អឯក។

ប្រភពបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នៅទីក្រុង Dongguan ប្រទេសចិន ស្ថិតក្នុងផ្សារទំនើបមួយកន្លែង បានរៀបចំដាក់តាំងអាហារ នៅលើចានគោមយក្សដ៏ធំមួយ ដែលស្វាគមន៍ដោយនារីម៉ូដែលស្រីវ័យក្មេង តុបតែងខ្លួនយ៉ាងស្រស់ស្អាត ហាក់បីដូចជានារីអាក្រាតកាយ ដោយមានគូរគំនូរជារូបបន្លែផ្លែឈើជាច្រើនប្រភេទ លើដងខ្លួនរបស់នាង គេងផ្អៀងផ្អង រង់ចាំភ្ញៀវមកភ្លក់អាហារឆ្ងាញ់ៗជាច្រើនប្រភេទ ហើយថែមទាំងបានទស្សនានូវចំណីចក្ខុថ្មីផងដែរ។

បើតាមប្រភពសារព័ត៌មាន NetEase បានឲ្យដឹងដែរថា ម៉ាក ឬប្រភេទអាហារ មានចំនួន៨មុខផ្សេងៗគ្នា បានដាក់តំរៀបពេញលើចានគោមយក្ស ដែលតម្រូវឲ្យភ្លៀវគ្រប់មជ្ឈដ្ឋាន មានបំណងចង់ចូលសាកល្បងភ្លក់រសជាតិអាហារទាំងអស់នោះ ត្រូវតម្រង់ជាជួរៗ។ ដោយឡែកមានភ្ញៀវ និងអ្នកដំណើរជាច្រើននាក់ទៀត មិនថាក្មេងមិនថាចាស់ នាំគ្នាលើកទូរស័ព្ទថតរូបភាពនៃទិដ្ឋភាពក៏កម្រមាននេះផងដែរ។

គួរបញ្ជាក់  នេះមិនមែនជាលើកទីមួយដែលធ្លាប់កើតមាននៅក្នុងប្រទេសចិន ដែលមានការរៀបចំយ៉ាងដូច្នេះឡើយ។ ភាគច្រើនអ្នករកស៊ីជំនួញជាច្រើន តែងតែធ្វើបែបនេះ ដើម្បីទាក់ទាញអតិថិជនរបស់គេ ក៏ដូចជាបម្រើចំណីចក្ខុឲ្យមានការចាប់អារម្មណ៍ ពីសំណាក់មហាជនតែប៉ុណ្ណោះ ៕

តោះចង់យ៉ាងណាទស្សនាបណ្ុំរូបភាពខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ស្រដៀងទៅនឹងករណីយខាងលើនេះ ហាងលក់ទំនិញមួយ បានប្រែក្លាយជាហាង ដែលមិនសូវជាមានភ្ញៀវ ចូលមកមើល និងរកទិញឥវ៉ាន់ ទៅជាទីតាំងដែលមាន អតិថិជនចូលមកច្រើន យ៉ាងហូរហែរ ជាពិសេសគឺអតិថិជន បុរសៗតែម្តង ដោយសារតែការនឹកឃើញ ដ៏ប្លែករបស់ ម្ចាស់ហាង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហាងលក់គ្រឿងបរិក្ខារ ផ្នែកអេឡិចត្រូនិក ដ៏ធំបំផុតមួយនៅក្នុងប្រទេស វៀតណាម បានបង្កើតនូវវិធីសាស្ត្រ ថ្មីស្រឡាងដ៏គួរឲ្យ ចាប់អារម្មណ៍មួយ ដើម្បីអាចទាក់ទាញ អតិថិជនឲ្យចូលមកហាង របស់ខ្លួនបានរឹតតែច្រើនជាងមុន ដែលចំណុចនេះបាន ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា វិធីសាស្ត្រដែលម្ចាស់ហាងនោះប្រើ គឺការជួលនូវ នារីៗស្រស់ស្អាត សាច់សខ្ចីវ័យក្មេង ជាច្រើននាក់ ឲ្យមកឈរនៅខាងមុខ ច្រកចូលហាង ក៏ដូចជាក្នុងហាង ដើម្បីរង់ចាំស្វាគមន៍ និងធ្វើជាជំនួយការលក់ នៅក្នុងហាងផ្ទាល់តែម្តង។ ហើយវិធីសាស្ត្រមួយនេះ ត្រូវបានគេមើលឃើញថា ពិតជាបានផលខ្ពស់មែន។

យ៉ាងណាមិញ នេះគឺជាគំនិតច្នៃប្រឌិត ក៏ដូចជាវិធីសាស្ត្រមួយបែប ក្នុងនាមជាម្ចាស់ហាង ដើម្បីអាចទាក់ទាញអតិថិជន មកឲ្យបានកាន់តែច្រើន ដើម្បីអាចធ្វើការប្រកួតប្រជែង នៅក្នុងទីផ្សារ ដែលមានតម្រូវការខ្ពស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]