បរទេស៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេង នាង Selena Gomez បានធ្វើឲ្យ អ្នកនិយមលេងអ៊ីនធឺណែត ឡើងកំដៅភ្នែកយ៉ាងខ្លាំង បន្ទាប់ពីបានបញ្ចេញ រូបថតស៊ីអារម្មណ៍ចំនួន ៧សន្លឹក ដែលមើលទៅ ពិតជាគួរឲ្យទាក់ទាញ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបថតចំនួន ៧សន្លឹក ដែលតារាចម្រៀងស្រី វ័យ២៣ឆ្នាំ នាង Selena Gomez ទើបតែបញ្ចេញ នាពេលថ្មីៗនេះ គឺជារូបថត ដែលនាងថតឲ្យទស្សនាវដ្តី GQ Magazine របស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ រូបថតទាំង ៧សន្លឹកនោះ បានបង្ហាញឲ្យឃើញ ពីភាពស្រស់ស្អាត និងសិចស៊ី របស់តារាស្រី សញ្ជាតិអាមេរិក នាង Selena Gomez ជាមួយនឹង ស្ទីលលេងខ្លួន បែបខើចលើខើចក្រោម ដែលមើលទៅ ពិតជាគួរឲ្យស្រលាញ់ និងចាប់អារម្មណ៍៕

ទស្សនារូបថត ទាំង៧សន្លឹកនោះ ទាំងអស់គ្នា៖

នាង Selena Gomez
នាង Selena Gomez
នាង Selena Gomez
នាង Selena Gomez
នាង Selena Gomez
នាង Selena Gomez
នាង Selena Gomez

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ មានដំណឹងលេចលឺថា នាង Selena Gomez ដែលជាអតីតគូស្នេហ៍ តារាចម្រៀងប្រុស សម្បូររឿងអាស្រូវ Justin Bieber បានកំពុងនឹង បង្កាត់ភ្លើងស្នេហ៍ ជាមួយនឹង តារាចម្រៀង លោក Charlie Puth

មកទល់ពេលនេះ កំដៅពាក្យចចាមអារ៉ាមស្នេហា រវាងម្ចាស់បទ See You Again លោក Charlie Puth អាយុ២៤ឆ្នាំ និងតារាចម្រៀងនាង Selena Gomez អាយុ២៣ឆ្នាំ នៅមិនទាន់បានចុះត្រជាក់ នៅឡើយនោះទេ។

តារាចម្រៀងល្បីល្បាញទាំងពីរ ត្រូវបានគេសង្ស័យថា លួចបង្កាត់ភ្លើងស្នេហ៍នឹងគ្នា ក្នុងខណៈពេលដែលពួកគេ សហការចេញបទចម្រៀងរួមគ្នា បទ "We Don't Talk Anymore" កាលពីពេលថ្មីៗកន្លងទៅ។

ទាក់ទិននឹងបញ្ហានេះដែរ សមីខ្លួនខាងប្រុស លោក Charlie បានធ្វើការបដិសេធ ដោយបញ្ជាក់ថា អ្នកទាំងពីរគ្មានអ្វីលើសពីមិត្តភក្តិនោះទេ។ លោកបាននិយាយថា៖ "យើងទាំងពីរនាក់គឺជាមិត្តភក្តិ។ ខ្ញុំសប្បាយចិត្តណាស់ ដែលបានច្រៀងរួមគ្នា ជាមួយនាង។ នាងគឺជាតារាចម្រៀងដ៏អស្ចារ្យម្នាក់"។

លោកបាននិយាយទៀតថា៖ "ពួកយើងបានធ្វើចម្រៀងរួមគ្នា ហើយមនុស្សជាច្រើនបានគិតថា ពួកយើងមានអ្វីលើសពីនេះ ប៉ុន្តែតាមពិតទៅ វាគ្មានអ្វីក្រៅពីចម្រៀងរួមគ្នានោះទេ។ ពិតមែនខ្ញុំបាន ធ្វើដំណើរកម្សាន្តជាមួយនាង ក៏ព្រោះតែនាងជាមនុស្សល្អម្នាក់! តែជាដំណើរកម្សាន្ត ជាក្រុមប៉ុណ្ណោះ!"៕

រូបភាព៖ លោក Charlie Puth និង នាង Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]