ភ្នំពេញ៖ នៅក្នុងកម្មវិធីមង្គលការរបស់ វីជេ រតនា និងភរិយារូបស្អាត អ្នកនាង លឹម លីហ្សា កាលពីយប់មិញនេះ គេសង្កេតឃើញថាពិធីកររូបនេះ បានបង្ហាញអារម្មណ៍ ក្តុកក្តួលរំភើបស្រក់ទឹកភ្នែក មិនឈប់ហើយ លោកក៏បានបង្ហាញអារម្មណ៍ ពិតស្រលាញ់ភរិយា ដ៏ដង្ហើមចុងក្រោយ បើលោកគ្មានភរិយាទេ ខ្ញុំអាចគាំងបេះដូង។

នៅយប់មិញនេះ មានវត្តមានភ្ញៀវកិត្តិយស ទាំងក្នុងនិងក្រៅសិល្បៈជាច្រើន បានចូលរួមអបអរសាទរ ក្នុងថ្ងៃពិសេសរបស់ វីជេ រតនា និងភរិយា។ ដូច្នេះកុំឲ្យខាត ពេលយូរ សូមអញ្ជើញទៅទស្សនារូបភាព ក៏ដូចជាឃ្លីបវីដេអូ ជាមួយ Looking TODAY ទាំងអស់គ្នា ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា តារាសម្តែង និងជាពិធីករ លោក ធីនរៈ រតនា ហៅក្រៅ Vj រតនា នៅព្រឹកម្សិលមិញនេះ បានបង្ហាញស្នាម ញញឹមរីកមុខរីកមាត់ដូចគ្រាប់ជី ព្រោះតែលោកបានដឹកដៃ ភរិយារូបស្អាត អ្នកនាង លឹម លីហ្សា ចូលរោងការ តាមប្រពៃណី ដោយកម្មវិធីមង្គលការទាំងមូល គឺរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ B ។

ពិធីមង្គលការរបស់ ស្វាមីភរិយាថ្មោងថ្មី ដែលជាអ្នកសិល្បៈដូចគ្នាគឺ Vj រតនា និងភរិយារូបស្អាតកូនកាត់ចិននេះ គេសង្កេតឃើញថា មានវត្តមានភ្ញៀវកិត្តិយស ទាំងក្នុងនិងក្រៅសិល្បៈ ចូលរួមជូនពរជ័យ ដល់ស្វាមីភរិយាថ្មោងថ្មីមួយគូនេះ យ៉ាងច្រើនកុះករ ។

បើតាម Vj រតនា បានប្រាប់ឲ្យដឹងថា លោករៀបចំ៨០តុ ដោយភ្ញៀវភាគច្រើន គឺជាអ្នកសិល្បៈ នៅអគារ B នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ដោយលោករំពឹងទុកថា ក្នុងថ្ងៃជ័យរបស់លោកនឹង មានវត្តមានភ្ញៀវ ចូលរួមច្រើន៕

ក្នុងនោះដែរ គេក៏ធ្លាប់បានដឹងថា តារាសម្តែង និងជាពិធីករ វីជេ រតនា ថ្មីៗនេះបានធ្វើឲ្យគូដណ្តឹងរូបស្អាត នាង លឹម លីហ្សា រំភើបចិត្តរហូតសម្រក់ទឹកភ្នែក ក្រោយពីនាងត្រូវបាន គូដណ្តឹងបណ្តូលចិត្ត ធ្វើឲ្យនាងភ្ញាក់ផ្អើល ដោយការជូនកាដូ ពិសេសជារ៉ូបអាពាហ៍ពិពាហ៍ សម្រាប់ស្លៀកក្នុងថ្ងៃមង្គលការ របស់ពួកលោក នៅក្នុងពេលខ្លីខាងមុខនេះ ។

ទស្សនិកជនបានដឹងហើយថា ក្រោយពី វីជេ រតនា បានកាត់ផ្តាច់ទំនាក់ទំនងស្នេហា ជាមួយអតីតគូស្នេហ៍ដែលជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស នាង ផល្លីកា មកលោកបានទៅ សម្ងំបង្កាត់ភ្លើងស្នេហ៍ ជាមួយតារាសម្តែងពន្លកថ្មី ដែលមានឈ្មោះល្បីគួរសមនាង លឹម លីហ្សា រហូតបានដឹកដៃគ្នា រៀបចំពិធីភ្ជាប់ពាក្យ តាមប្រពៃណីថែមទៀតផង ។

នៅពេលថ្មីៗនេះអ្វីដែល ធ្វើឲ្យទស្សនិកជនកាន់ តែបានដឹងពីជម្រៅចិត្ត ក្តីស្រលាញ់របស់ពួកគេទាំងពីរនាក់នោះ គឺវីជេ រតនា បានដឹកដៃគូដណ្តឹងរូបស្អាត នាង លីហ្សា បង្ហាញវត្តមានក្នុងកម្មវិធី The Style របស់ស្ថានីយ ទូរទស្សន៍បាយ័ន រៀបរាប់ពីទំហំចិត្ត ក្តីស្រលាញ់របស់ពួកគេទាំងពីរនាក់ ដោយនៅក្នុងកម្មវិធីនោះ គេតម្រូវឲ្យ ពួកគេទាំងពីរនាក់ និយាយពាក្យពេចន៍ស្នេហា ផ្អែមល្ហែម ដែលចង់និយាយគ្នា ហើយនៅក្នុងនោះ ភាគីខាងបុរស ក៏អាចមានជាកាដូពិសេស សម្រាប់ផ្តល់ ឲ្យគូស្នេហ៍ថែមទៀតផង ។

កន្លងមកគូស្នេហ៍ដែលបង្ហាញវត្តមាន ចូលរួមក្នុងកម្មវិធីខាងលើនេះ គេមានកាដូឲ្យម្ចាស់ចិត្តគេ ដែលមានដូចជា រថយន្ត ,ចិញ្ចៀន ,ផ្កាជាដើម ។ ប៉ុន្តែដោយឡែក សម្រាប់វីជេ រតនា វិញបែរជាជូនកាដូ ជារ៉ូបកូនក្រមុំ ឲ្យទៅអនាគតភរិយារូបស្អាត ដែលធ្វើឲ្យកូនក្រមុំរបស់លោក រំភើបចិត្តទប់ទឹកភ្នែក មិនជាប់នោះទេ។

ភ្ជាប់ជាមួយកាដូពិសេសនោះដែល ត្រូវបានវីជេ រតនា ប្រាប់ពីមូលហេតុ ដែលលោកផ្តល់កាដូនេះ ឲ្យទៅអនាគតភរិយាថា មូលហេតុដែលលោកផ្តល់កាដូនេះ ដោយសារតែ នៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះ លោកនិងគូដណ្តឹងត្រូវដឹកដៃគ្នា ចូលរោងការហើយ ហេតុនេះហើយទើប លោកជូនកាដូនេះ ទុកសម្រាប់ឲ្យភរិយាលោកស្លៀកនៅពេលរៀបការ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា