ប្រទេសចិនជាប់ក្នុងកំនត់ត្រាពិភពលោកក្នុង ព្រឹត្ដិការណ៍ស្លៀកសំលៀកបំពាក់ហែលទឹក ដ៏ធំជាងគេ ដែលមានមនុស្សស្រីអាយុចាប់ពី៤ដល់៧០ឆ្នាំ សរុប ១,០៨៥នាក់ នាំគ្នាដើរជាងមួយគីឡូនៅក្នុងក្រុង Huludao ខេត្ដ Liaoning។ ការដើរជាព្រឹត្ដិការណ៍ពិសេសនេះ មានអ្នកខ្លះជិះស្គីកា្ដរបន្ទះ អ្នកខ្លះទៀតដើរផងរាំផង។ គណៈកម្មាការ មកពី កំនត់ត្រាពិភពលោក Guiness បានចូលរូមក្នុងព្រឹត្តការណ៍ដ៏ អស្ចារ្យនេះ ហើយបានចុះពិធីនេះក្នុងបញ្ជីកំនត់ត្រាពិភពលោក។ ការដើរស្លៀកពាក់ ឈុតហែលទឹកនេះជា ចំនែករបស់ពិពណ៌ វប្បធម៌សំលៀកបំពាក់ហែលទឹក និង ការបង្ហាញឆ្នេរអន្តរជាតិចិននៅ Huludao លើកទី២។ កំនត់ត្រាពិភពលោកចាស់ មាន មនុស្សស្រី៤៥០នាក់ ចូលរួមដើរកាត់ទីក្រុង Panama ដែលបានធ្វើនៅរដ្ឋ Florida សហរដ្ឋអាមេរិច កាលពីខែ មីនា។

ដោយ TD

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]