ចិន៖ ខណៈដែល G-dragon បានមកដល់ព្រលានយន្តហោះប៉េកាំងភ្លាម ក្រុមអ្នកការពារ​របស់GD ក៏បានប៉ះទង្គិច ជាមួយនឹងអ្នកគាំទ្រភ្លេត។ ដោយតាមពិត​ទៅគឺគ្មាននរណាចង់ឲ្យ រឿងទាំងអស់ នឹងកើតឡើងនោះទេ ប៉ុន្តែដោយសារតែរឿង ហេតុកើតឡើងទាន់ហន់ពេកព្រោះថាមានអ្នកគាំទ្រជាច្រើន នាំគ្នាបុកសំរុកចូលមក រកលោកG-dragon ទើបបណ្តាលឲ្យ មានការប៉ះទង្គិចរវាងអ្នកការពារ នឹងអ្នកគាំទ្រ បែបនេះ។

ម៉្យាងវិញទៀត គឺពីដំបូងពួកគេ គិតថាប្រហែលជាគ្មានអ្នកគាំទ្រ នៅឯព្រលានយន្តហោះទេ ព្រោះការមកដល់ទីក្រុងប៉េកាំងរបស់ GD បានលាក់ការមិនប្រាប់អ្នក គាំទ្រឡើយ ប៉ុន្តែការផ្សាយព័ត៌មានរហ័សរបស់ប្រព័ន្ធផ្សព្វផ្សាយចិន «Apple Daily» ទើបធ្វើឲ្យអ្នកគាំទ្របាក់ទៅទីនោះតែម្តង។

យោងតាមប្រភព បានឲ្យដឹងថា «អ្នកគាំទ្រជាស្រ្តីម្នាក់ ត្រូវបានក្រុមអង្គរក្ស រុញច្រាននាងដួលបោកទៅលើឥដ្ឋ ដោយសារតែពេលនោះ នាងបានព្យាយាមចូលយ៉ាងជិត GD ដើម្បីថតរូប។ ក្រោយមក GM ទទួលបានការវាយប្រហារពាក្យសំដី ដោយក្រុមអ្នកគាំទ្រប្រឆាំងមួយចំនួនផងដែរ»។ មនុស្សមួយ​ចំនួនទៀត បានអះអាងដែរថា បន្ទាប់ពីរុញអ្នកគាំទ្រស្រីម្នាក់នោះដួល​ទៅលើដីហើយ គាត់ (GD) បានបន្តដំណើរធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទៅវិញ។

ប្រភពដដែលបានបន្តទៀត អ្នកគាំទ្រផ្សេងទៀត ដែលនៅក្បែរអ្នកគាំទ្រស្រីដួលទៅលើដីនោះ បាននិយាយថា« អ្នកគាំទ្រស្រីម្នាក់នោះ គឺនាងបានចូលទៅឡើងជិត GD ដើម្បីព្យាយាមថតវីដេអូ ហើយអ្វីដែលអាក្រក់ជាងនេះទៀតនោះគឺ កាម៉េរារបស់នាងស្ទើរតែបុកមុខ G-dragon ទៅហើយ ហើយគាត់ក៏ព្យាយាមគេចចេញពីអ្នកគាំទ្រផងដែរ ដោយមានក្រុមអ្នកការពារ បានពង្រីកដៃជារង្វង់ព័ទ្ធGD ដើម្បីការពារគាត់ផងដែរ។ ហើយវាជាការបំផ្លើសដែល និយាយថាអង្គរក្សបានរុញច្រាននាង»។

ដោយយោងតាមការអះអាងរបស់ផលិតកម្មYG បានចេញសេចក្តីថ្លែងការណ៍មួយថា «ក្រុមអង្គរក្សដែលការពារ GD នៅឯព្រលានយន្តហោះប៉េកាំងនោះ គែមិនមែនបុគ្គលិក ក្រុមការងាររបស់ផលិតកម្មនោះទេ ហើយក៏សុំអះអាងថា ពេលនោះលោកGD ពិតជាមិនបានដឹងថាមានគាំទ្រដួលឡើយ ដោយសារតែពេលនោះស្ថានការណ៍រញ៉េរញ៉ៃពេក»។

ប្រភព៖ Allkpop

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា កាលពេលមួយរយៈពេល កន្លងទៅនេះ Xuimin សមាជិកក្រុម Exo ក៏ត្រូវ បានវាយប្រហារដោយ ក្រុមអ្នកគាំទ្រវៀតណាមផងដែរ។ ដោយកាលនោះ Xiumin លោកបានទៅទស្សនា នៅឯប្រទេសវៀតណាម ជាមួយក្រុមគ្រួសារ ដើម្បីសម្រាក ថ្ងៃវិស្សមកាល ស្ងប់ស្ងាត់លក្ខណៈឯកជន ប៉ុន្តែផ្ទុយទៅវិញបែរជាមានអ្នកគាំទ្រ រាប់រយនាក់ បាក់ទឹកបាក់ដី សម្រុកមករកលោកទៅវិញ។ លើសពីនេះទៀត អ្នកគាំទ្រវៀតណាម បាននាំគ្នាតម្រង់ជួរឈរចាំលោកនៅមុខភោជនីយដ្ឋាន ជាកន្លែងដែលលោក Xiumin ទទួលទានអាហារពេលល្ងាចនៅទីនោះ។ បន្ទាប់ពីការបរិភោគអាហារពេលល្ងាច ត្រូវបានបញ្ចប់ ទីបំផុតលោកត្រូវជាប់នៅក្នុង ភោជនីយដ្ឋាន ទៅណាមិនរួច ដោយសារហ្វូងអ្នកគាំទ្រនៅពេញខាងមុខជណ្តើរ​ចេញចូល។

បន្ថែមពីនេះទៀត ក្រុមអ្នកគាំទ្រទាំងនោះ បានតាមលោកទៅដល់សណ្ឋាគារ ដែលជាកន្លែងលោកស្នាក់នៅ ព្រមទាំងព្យាយាមតាមស្វែងរកបន្ទប់របស់គាត់ ថែមទៀតផង។ ក្រោយមក អ្នកចាត់ការរបស់លោកXiumin បានមកជួយធ្វើ អន្តរាគមន៍កែសម្រួលស្ថានការទាំងនោះ ឲ្យបានប្រសើរឡើងជាងមុនផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកXuimin ត្រូវបានគេរាយការណ៍មកថា គាត់មិនបានបញ្ចេញកាយវិការខឹង សម្បារអ្វីដាក់គាំទ្រនោះទេ ប៉ុន្តែគាត់ថែមទាំង រក្សាស្នាមញញឹមរបស់គាត់ដាក់ អ្នកគាំទ្រជានិច្ចទៅវិញ ព្រមទាំងរីករាយស្វាគមន៍យ៉ាងចិត្តល្អដាក់អ្នកគាំទ្រ ថែមទៀតផង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]