ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋ ឲ្យប្រុងប្រយត្ន័ ការពារជំងឺ៧មុខ ខណៈដែលរដូវភ្លៀង ជិតឈានចូលមកដល់។ គេហទំព័រ នាយកដ្ឋាន ប្រយុទ្ធនិងជំងឺឆ្លង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ បានធ្វើការជម្រុញឲ្យ ប្រជាពលរដ្ឋ ចេះថែរក្សាសុខភាព ដោយនាយកដ្ឋាន បានតម្រូវឲ្យប្រជាពលរដ្ឋ ត្រូវអានសារអប់រំ ដែលទាក់ទងទៅនឹង ការការពារសុខភាព ក្នុងរដូវភ្លៀង។ 

ចំពោះជំងឺ៧មុខ ដែលអាចកើតមានជាញឹកញាប់ ក្នុងរដូវភ្លៀងធ្លាក់មាន៖ ជំងឺគ្រុនឈាម គ្រុនចាញ់ ផ្តាសាយ គ្រុនក្តៅ ជំងឺចំលងពីចំណីអាហារ ចំលងពីទឹក អាសន្នរោគ លឹបតូ ជាពិសេស ពេលមានទឹកលិច (ចំលងពីទឹកនោមសត្វកណ្តុរ មានរោគសញ្ញាគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ក្អួត ល្បឿងស្បែក ក្រហមភ្នែក ឈឺពោះ កន្ទួលលើស្បែក។ មិនបានព្យាបាល ត្រឹមត្រូវអាចវិវត្តន៍ ខូចតំរងនោម ផ្លើម រលាកស្រោមខួរ និងវិបត្តិដង្ហើម។ ជុំវិញការក្រឿន រំលឹក ឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយត្ន័ និងជំងឺទាំង ៧ប្រភេទនេះ នាយកដ្ឋានបានបង្ហាញ អំពីវិធាន៧យ៉ាង ក្នុងពេលរដូវភ្លៀងផងដែរ ទី១ ត្រូវរក្សាអាវភ្លៀង ឆ័ត្រ និង ស្បែកជើងលុយទឹកជានិច្ច , ទី២ ត្រូវងូតទឹកក្រោយពីត្រូវទឹកភ្លៀង , ទី៣ ផឹកទឹកក្តៅ ទឹកស៊ុប ទឹកដោះគោក្តៅ , ទី៤ អនាម័យខ្លួនប្រាណ និងឧស្សាហ៍លាង ដៃសាប៊ូ និងទឹក បំបាត់ដង្កូវទឹក ជំរកមូស , ទី៥ ផឹកទឹកឲ្យបានច្រើន យ៉ាងតិច២លីត្រក្នុង១ថ្ងៃ , ទី៦ បរិភោគអាហារ ប្រកបដោយ ជីវជាតិនិងអនាម័យ និងជៀសវាងបរិភោគ ក្រោមដំណក់ទឹកភ្លៀង និងទី៧ បរិភាគអាហារសំបូរ វីតាមីនសេ(C) ត្របែក ល្ហុងទុំ ចេកទុំ ក្រូចពោធិ៍សាត់ ស្ត្រូបីរី (Strawberries) បន្លែពណ៌បៃតងចាស់ ដូចជា ផ្ទី ស្លឹកងប់ ស្លឹកបាស ខាត់ណា សណ្តែកគូរ ប៉េងប៉ោះ ជាដើម។

នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានរំលឹកដល់ ប្រជាពលរដ្ឋ ឲ្យប្រុងប្រយត្ន័ ការពារជំងឺ៧មុខ

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីប៉ុនា្មនខែមុន ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា បច្ចុប្បន្នមិនមានជម្ងឺ ខាន់លឿង នៅក្នុងប្រទេសកម្ពុជាទេ ហើយក៏បានក្រើនរំលឹកដល់ប្រជាជនកម្ពុជាទាំងអស់ ឲ្យចេះការពារខ្លួនពីការចម្លងរោគនានា ដែលមិនអាចមើលឃើញផ្ទាល់នឹងភ្នែក។ ការប្រកាសរបស់ក្រសួងបែបនេះ បានធ្វើឡើងបន្ទាប់ពីជម្ងឺខាន់លឿងបានកើតនៅ ប្រទេសអង់ហ្គោឡា ទ្វីបអាហ្រិក ដែលបណ្តាលឲ្យមនុស្សជាមួយរយនាក់បានស្លាប់ និង ពាក់កណ្តាលខែមីនាឆ្នាំ ២០១៦នេះ ប្រទេសចិនទៀតសោត ក៏មានអ្នកជម្ងឺខាន់លឿង ឆ្លងពីប្រទេសអង់ហ្គោឡាផងដែរ។

យោងតាមបណ្តាញទំនាក់ទំនង Facebook របស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) នៅថ្ងៃទី ២១ មីនា ឆ្នាំ ២០១៦ នេះ បានឲ្យដឹងថា សព្វថ្ងៃប្រទេសកម្ពុជាទាំងមូល មិនមានជម្ងឺ ខាន់លឿងទេ ហើយប្រពលរដ្ឋទាំងអស់ដែលរស់ប្រទេសកម្ពុជាគួរតែមានវិធានការទប់ទល់នឹងជម្ងឺនេះ ព្រោះថា ជម្ងឺខាន់លឿងនេះ វាឆ្លងតាមរយៈមូលខ្លាខាំ ប្រសិនជាយើងចង់កម្ចាត់ជម្ងឺនេះគ្រាន់តែ រួមគ្នាបំផ្លាញ ជម្រកមូលខ្លា និង ដង្កូវទឹក លើសពីនេះទៅទៀតនោះគឺ អាចទប់ទល់នឹងជម្ងឺច្រើនប្រភេទមានដូចជា ជម្ងឺគ្រុនឈាម, ហ្សីកា, គ្រុនលឿង និង គ្រុនឈីក ជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]