ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានបង្ហាញអារម្មណ៍ មិនសប្បាយចិត្ត និងក្តៅស្លឹកត្រចៀក ចំពោះអ្នកដែលយកខ្លួន នាងទៅប្រៀបធៀប ជាមួយតារាចម្រៀង ជ្រកក្រោមផលិតកម្មផ្សេង និងធ្វើការបំប៉ោង ព័ត៌មានមិនពិតថា នាងមានគម្រោងចាកចេញ ពីផលិតកម្មផ្លាស់ទៅជ្រក នៅផលិតកម្ម ហង្សមាសជាដើម ។ ដោយនាងបានបកស្រាយថា អ្វីគ្រប់យ៉ាងដែលនាង ធ្វើមិនចង់ប្រៀបធៀប ជាមួយអ្នកណាឡើយ តែផ្ទុយទៅវិញគឺនាងធ្វើ ដើម្បីអ្នកគាំទ្រ ។

នៅពេលថ្មីៗនេះ មានអ្នកលេង Facebook ជាច្រើនមានការភ្ញាក់ផ្អើល ពេញបណ្តាញនេះ ក្រោយពីមាន Account Facebook មួយដែលមានឈ្មោះថា «រស្មីហង្សមាស» បានបង្ហាញថារូបរបស់ សុខ ពិសី រួមជាមួយម្ចាស់បទ «រាំញីកែងជើង» លោក ដេវីត ដោយមានសរសេរបន្ថែមថា « សុខ ពិសី នឹងបញ្ចប់កុងត្រា ជាមួយផលិតកម្មសាន់ដេ ហើយនឹងចុះកុងត្រាថ្មី ជាមួយហង្សមាស នូវខែក្រោយនឹងចាប់ដៃគូជាមួយ G-Devith ដើម្បីផលិតកម្មបទចម្រៀងថ្មី ហើយនឹងចាប់ដៃគូជាមួយ ដើម្បីផលិតកម្មបទចម្រៀង នៅហង្សមាស » ។

ក្រោយពីមានការភ្ញាក់ផ្អើល នេះតារាចម្រៀងកញ្ញា សុខ ពិសី បានប្រតិកម្មតបត និងការលើកឡើង ខាងលើនេះថា « ខ្ញុំហត់ជំនួស បានហើយគ្មានអីបានមកវិញទេ ឈប់ធ្វើការសន្និដ្ឋាន ដោយគ្មានប្រភពច្បាស់លាស់ ខ្ញុំធ្វើការទីណាសុខ គឺខ្ញុំនៅទីនោះហើយបើសិនជាអាច សូមមេត្ដាឈប់យកខ្ញុំ ទៅប្រៀបធៀប និងរៀមច្បងរឺសិស្បការិនីដ៏ទៃទៀត ព្រោះការងារសិល្បៈ ដែលខ្ញុំធ្វើសព្វថ្ងៃគឺ ព្រោះចិត្ដខ្ញុំស្រលាញ់និងបម្រើ អារម្មណ៍អ្នកដែលគាំទ្រ ខ្ញុំមិនមែនយកមកប្រកួតប្រជែង ជាមួយតារារូបណាឡើយ»៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ក្រៅពីនេះទៀត ជាធម្មតា តារាចម្រៀង និងតារាសម្តែងទាំងអស់ សុទ្ធសឹងតែមាន អ្នកគាំទ្ររបស់ខ្លួន តែអ្វីដែលធ្វើឲ្យ ទស្សនិកជន មានការចាប់អារម្មណ៍ខ្លាំងនោះ គឺថ្មីៗនេះមានយុវជនម្នាក់ បានបង្ហាញពីទំហំចិត្ត ស្រលាញ់គាំទ្រ ទៅលើតារាក្នុងដួងចិត្តគេគឺ កញ្ញា សុខ ពិសី ថែមទៀតផង ។

វាពិតជាពិសេសខ្លាំងណាស់ សម្រាប់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ដែលស្រលាញ់ និងអ្នកគាំទ្រនាងគ្រប់យ៉ាង មិនតែប៉ុណ្ណោះអ្នកគាំទ្រនាង ក៏បានហាត់ច្រៀង បទចម្រៀងរបស់នាង ហើយមិនតែប៉ុណ្ណោះ ។

បើតាម Facebook មួយ ដែលមានឈ្មោះថា «De Li» បានបង្ហោះឃ្លីបវីដេអូមួយ ហើយមានភ្ជាប់ជាមួយពាក្យសម្តី បង្ហាញពីទំហំចិត្តស្រលាញ់គាំទ្រ តារាក្នុង ដួងចិត្តរបស់គេ ក្នុងបំណងចង់បង្ហាញ ឲ្យតារាក្នុងដួងចិត្ត កញ្ញា សុខ ពិសី បានឃើញថា « គាត់ជា Fan សុខ ពិសី គាត់តែងតែចាំ សុខ ពិសី នៅមុខផ្ទះរាល់ថ្ងៃ និង គាត់រៀនច្រៀងតាម idol គាត់។ សំលេងពិតជាដូចមែន។ គាត់ប្រាប់ខ្ញុំថាគាត់ចង់ជួប idol គាត់ខ្លាំងណាស់។ help him meet his idol!!! Help support together !!!»។

តាមរយៈការចុះផ្សាយ អត្ថបទមួយនេះ គេហទំព័រ Looking TODAY រំពឹងថា តារាចម្រៀងល្បីឈ្មោះកញ្ញា សុខ ពិសី នឹងបានឃើញ ហើយផ្តល់ឱកាសឲ្យអ្នកគាំទ្រ របស់នាងម្នាក់នេះ បានជួបមុខនាង ដើម្បីបំពេញក្តីស្រមៃ របស់គេផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី