ខេត្ត​កណ្ដាល ​៖​ ហេតុ​ការណ៍​មួយ​​គឺ​ផ្ដើម​​ចេញពី​ស្នេហា​​ត្រីកោណ​ បុរស​ម្នាក់ដោយ​ឃើញ​យុវជន​ម្នាក់​ទៀត​ឌុ​ប​​ស្រី​​ស្នេហ៍​​របស់​ខ្លួន​​ទប់​​ចិត្ត​​មិន​​បាន ​ក៏​​ហៅ​ប្អូនប្រុស​មក​ជួយ​ស្ទាក់​ផ្លូ​វ​វាយ​ បណ្ដាល​ឱ្យ​យុ​វ​ជន​ដែល​កំពុង​ដឹក​នារីនោះ​រង​របួស​រហូត​​សន្លប់ កាលពី​វេលា​ម៉ោង​០៥​ល្ងាច ថ្ងៃ​ទី​១៧ មេ​សា នៅ​​ចំណុច​តាម​ផ្លូវ​ក្នុងភូមិ​កំពង់​​សំណាញ់​​១ សង្កាត់​​កំពង់​​សំណាញ់ ក្រុង​តា​ខ្មៅ ។

ក្រោយ​ពី​​កើតហេតុ​ ជនសង្ស័យ២​នាក់​បងប្អូន​បាន​គេចខ្លួន រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៩ មេ​សា ត្រូវ​បាន​នគរបាល​តាម​ចាប់ខ្លួន​បាន​ម្នាក់ ​។ មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​​​ដែល​ឃាត់ខ្លួននេះឈ្មោះ​ប៊ុ​ន​លី ចាន់​ថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំ​នៅ​​ភូមិ​ក្របៅ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ​និង​ម្នាក់​ទៀត​បាន​គេចខ្លួន​ឈ្មោះ​ប៊ុ​ន​លី ផល្លា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​​កម្មករ​រោង​ចក្រ មាន​ទីលំនៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា​ និង​ត្រូវជា​បងប្អូន​បង្កើត ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះចាន់ សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ​។

​ប្រភព​បន្ត​​ថា មុន​​ពេល​កើតហេតុ ជន​រង​គ្រោះ​​និង​​ជន​សង្ស័យ​​បាន​ស្រឡាញ់​នារី​ម្នាក់​ឈ្មោះស្រី​ណា អាយុ​១៨​ឆ្នាំ​ ជា​សិស្ស​ ។ លុះ​​​វេលា​កើតហេតុ​​ ជន​ឈ្មោះប៊ុ​ន​លី ផល្លា បានឃើញ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូឌុប​នារី​នោះ​​តាម​​ផ្លូវ បន្ទាប់​​មកក៏​បាន​ហៅ​ប្អូនប្រុស​របស់​ខ្លួន​ម្នាក់​​​​ឈ្មោះ​ប៊ុ​ន​លី ចាន់​ថា និង​​យក​ដែក​ទីប​​ជ្រុង​ប្រវែង​កន្លះ​​ម៉ែត្រយក​ទៅ​នាំ​គ្នា​វាយ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល​ និង​ដងខ្លួន បណ្តាល​ឱ្យ​​មាន​​របួស​​ស្នាម​សន្លប់​ដេក​​នៅ​លើ​ថ្នល់​តែ​ម្តង បន្ទាប់​មក​ក៏​ត្រូវ​បងប្អូន​ដឹក​យក​ទៅ​ព្យាបាល​របួស នៅ​មន្ទីរពេទ្យ​ជ័យជំនះ ។ ​

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៩ កម្លាំង​ប៉ុស្តិ៍​កំពង់​​សំណាញ់ សហ​ការ​ជាមួយ​ផ្នែក​ជំនាញព្រហ្មទណ្ឌក្រុងតា​ខ្មៅ បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ប៊ុ​ន​លី ចាន់​ថា យក​មក​​សាកសួរ ហើយ​បាន​សារភាព​ថា​ ខ្លួន​និង​បងប្រុស​​ពិតជា​បាន​នាំ​គ្នា​ យក​ដែក​ទីប​ជ្រុង​ប្រវែង​កន្លះ​ម៉ែត្រ ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន​​ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ជាក់ស្តែងកាលពីឆ្នាំ២០១៤កន្លងទៅ ធ្លាប់មានករណី យុវវ័យមួយក្រុម ត្រូវជន សង្ស័យ មួយក្រុមទៀត ជិះម៉ូតូ មកស្ទាក់វាយ ដោយមិនដឹង មូលហេតុ

យុវវ័យមួយក្រុម កំពុងជិះម៉ូតូតាមផ្លូវ ត្រូវបានជនសង្ស័យ មួយក្រុម បានជិះម៉ូតូ មកដេញវាយ ដោយមិនដឹង មូលហេតុ បណ្តាលឱ្យ រងរបួស និងមានការ ច្រំឡំម៉ូតូគ្នា ជិះទៀតផង ។ ហេតុការណ៍នេះ កើតឡើង នៅវេលា ម៉ោង៣ និង៣០នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី ២៣ កក្កដា ២០១៤ នៅមុខក្រុមហ៊ុន CellCard តាមបណ្តោយ ផ្លូវព្រះមុនីវង្ស ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេល កើតហេតុ ក្រុមជនរងគ្រោះ បានទៅអង្គុយលេង នៅមុខសណ្ឋាគារ ណាហ្កាវើល ហើយនាំគ្នា ទិញខ្ចៅ យកមកចាក់ញាំ និងជជែកគ្នា លេងយ៉ាងសប្បាយ បន្ទាប់មក ក៏បានជិះម៉ូតូ ត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរ តាមម៉ូតូ៣គ្រឿង មានស្តេប FZ និង ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៣ តាមផ្លូវព្រះមុនីវង្ស ស្រាប់តែមកដល់ ចំណុចកើតហេតុ ក៏មានមនុស្ស ប្រុសមួយក្រុម ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៤ម៉ូតូ ស៊ុយស៊ូគីនិច ដោយនៅក្នុងដៃ ប្រដាប់ទៅ ដោយខ្សែក្រវ៉ាត់ និងដុំថ្ម បានចុះពីលើម៉ូតូ មកដេញវាយ ទៅលើក្រុម ជនរងគ្រោះ ដែលមាន នារីម្នាក់ផង។

ពេលនោះក៏មាន ការតដៃគ្នា ទៅវិញទៅមក រហូតបណ្តាល ក្រុមជនរងគ្រោះ របួសស្រាល ហើយក្រុមជនសង្ស័យ ក៏បានឡើង ជិះម៉ូតូដើម្បី ជិះរត់ ស្រាប់តែច្រលឡំ ឡើងជិះម៉ូតូ របស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ទៅវិញដោយ បន្សល់ទុក ម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៤ នៅនឹងកន្លែង កើតហេតុ ជាមួយនឹង ខ្សែក្រវ៉ាត់ និងដុំថ្ម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]