ចិន៖ គួរឲ្យអនិច្ចាបុរសម្នាក់ ជាប់គាំងនៅក្នុងអគារមួយកន្លែង ហើយត្រូវបានភ្លើងឆាបឆេះ រហូតដល់ស្លាប់ យ៉ាងអាណោចអធ័ម ។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ Li បានព្យាយាមគេចចេញពីអណ្តាតភ្លើងដែលឆេះ យ៉ាងសន្ធោសន្ធៅ តែទីបំផុតអស់ផ្លូវរត់គេច ត្រូវជាប់គាំងនៅយ៉របង្អួច រហូតដល់បាត់បង់ជីវិត។ យ៉ាងណាមិញ អ្នកដែលបានថតវីដេអូឃ្លីបទិដ្ឋភាពនោះបាន រងការរិះគន់ជាច្រើនពីអ្នកនិយមលេងបណ្តាញសង្គមផងដែរ

ភ្នាក់ងារពន្លត់អគ្គីភ័យនៅ Guangdong Fire Service បានសរសេរនៅលើបណ្តាញសង្គម Weibo របស់ចិនថា «ពួកយើងពិតជាសោកស្តាយណាស់ នូវទង្វើរបស់អ្នកដែលថតវីដេអូឃ្លីប ដែលគ្មានចិត្តគ្មានថ្លើម មិនទៅជួយទេ តែបែរជាមកទាញទូរស័ព្ទកាន់ថតទៅវិញ ទាំងគ្នាស្រែកយំ ឲ្យជួយផងៗ»។ អ្នកបញ្ចេញមតិម្នាក់ទៀត លើកឡើងថា «ប្រាកដណាស់ វាប្រហែលជាអ្នកដែលថតវីដេអូនោះ បានរាយការណ៍ប្រាប់ប៉ូលិសរួចហើយ ទើបគេទាញទូរស័ព្ទមកថតយ៉ាងដូច្នេះនោះ» ។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះ កើតឡើងនៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន។ យ៉ាងណាមិញ គេក៏មិនទាន់ដឹងច្បាស់ទេ ថាមូលហេតុអ្វីដែលបង្កឲ្យមានអគ្គីភ័យឆាបឆេះយ៉ាងដូច្នេះ ឬអាចមានការជាប់ពាក់ព័ន្ធ ជាមួយនឹងអ្នកថតវីដេអូនោះ ឬយ៉ាងណានោះទេ៕

ទស្សនាវីដេអូឃ្លីបខាងក្រោម៖

ប្រភព៖Singaporeseen

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា កាលពីឆ្នាំកន្លងទៅមុនៗ ក៏ធ្លាប់មានអណ្តាតភ្លើងដ៏ធំមួយបានផ្ទុះឡើង នៅក្នុងសិក្ខាសាលា សម្រាប់ជនពិការ បញ្ញាស្មារតី មួយកន្លែង ហើយបានដុតសម្លាប់ មនុស្សយ៉ាងហោចណាស់ ១៤នាក់ និងជាច្រើននាក់ទៀត បានរងរបួស យ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ព្រៃឈើខ្មៅ របស់អាល្លឺម៉ង់ផងដែរ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកពន្លត់អគ្គីភ័យ ៣០០នាក់ ត្រូវបានគេបញ្ជូនតាម ឧទ្ធម្ភាគចក្រ ដើម្បីទៅជួយសង្គ្រោះ នៅក្នុងហេតុការណ៍ គ្រោះអគ្គីភ័យនេះ នៅក្នុងសិក្ខាសាលាព្រៃឈើ នៅក្នុងទីក្រុង Titisee-Neustadt ដែលស្ថិតនៅក្នុងភាគនិរតី ប្រទេសអាល្លឺម៉ង់ អស់រយៈពេល ជាង២ម៉ោង។ ពួកគេបានជួយសង្គ្រោះ និងទាញយកមនុស្សជាច្រើន ចេញពីក្នុងអគារ ដែលកំពុងតែមានភ្លើងចេះនោះ។

យ៉ាងណាមិញ មូលហេតុដែលបណ្តាល ឲ្យមានភ្លើងឆេះនេះ មិនត្រូវបានគេដឹង ថាមកពីមូលហេតុអ្វី ឲ្យប្រាកដនោះទេ ប៉ុន្តែគេដឹងថាភ្លើងនោះ គឺឆេះចេញមកពីបន្ទប់ដាក់ឥវ៉ាន់។ បន្ទប់នោះ ត្រូវបានគេផ្ទុកទៅដោយ សារធាតុគីមី ប៉ុន្តែវាមិនត្រូវបានគេដឹងថា ជាប្រភេទគីមីអ្វីនោះទេ គឺគ្រាន់តែដឹងថា សិក្ខាសិលានោះ គឺជាសិក្ខាសិលា ដែលទាក់ទង់ទៅនឹង ការព្យាបាលដើមឈើ។

ជាមួយគ្នានេះដែរ ផ្សែងជាច្រើនបានចេញ ពីអគារបេតុង៣ជាន់ ហើយអ្នកពន្លត់អគ្គីភ័យ បានជួយសង្គ្រោះអ្នករបួស ដោយអ្នកខ្លះ ត្រូវបានបញ្ជូន ទៅសង្គ្រោះ ដោយឧទ្ធម្ភាគចក្រ និងអ្នកខ្លះទៀត ត្រូវបានដឹកតាម រថយន្តសង្គ្រោះបន្ទាន់។ ចំនែកឯលោក Karl-Heinz Schmid អ្នកនាំពាក្យ របស់ប៉ូលីស បានឲ្យដឹងថា “មានមនុស្ស១៤នាក់បានស្លាប់ ហើយពេលនេះគេកំពុងតែ កំណត់អត្តសញ្ញាណរបស់ពួកគេ ហើយក៏មានមនុស្ស មួយចំនួនធំទៀត បានរងរបួស ដែលត្រូវបានគេយក ទៅកាន់មន្ទីរពេទ្យផងដែរ”។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ មានបុគ្គលិកប្រហែល ១២០នាក់ ដែលក្នុងនោះភាគច្រើន គឺជាជនពិការផ្នែកស្មារតី ហើយពួកគេគឺជាអ្នក តុបតែងលម្អដើមឈើ សម្រាប់បុណ្យណូអែល, តែលម្អគ្រឿងអគ្គិសនី សម្រាប់ពិធីផ្សេងៗ, និងលោហធាតុផ្សេងទៀត ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]