បាត់ដំបង៖ ភ្នាក់ងាររបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានរាយការណ៍ថា កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ លាយនិងព្រិល បូករួមនឹងខ្យល់ធ្លាក់ ដែលជារឿងដ៏កម្រមួយ នៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជា គឺទទួលរបបខ្យល់មូសុងត្បូង ហើយមានរដូវតែ២ប៉ុណ្ណោះ គឺរដូវក្តៅ និងរដូវស្សា។

រូបភាព៖ មានភ្លៀងធ្លាក់ លាយនិងព្រិល បូករួមនឹងខ្យល់ធ្លាក់
រូបភាព៖ មានភ្លៀងធ្លាក់ លាយនិងព្រិល បូករួមនឹងខ្យល់ធ្លាក់

ដូច្នេះហើយ មានភ្លៀងកក់ខែ ដែលធ្លាក់លាយជាមួយនឹងព្រឹលទឹកក គឺជារឿងដ៏កម្រកើតមានឡើងណាស់ នៅក្នុងប្រទេសកម្ពុជា។

ផ្ដល់សិទ្ធដោយ៖ដើមអម្ពិល

​​​កំណត់ហេតុខ្មែរឡូត

យ៉ាងណាមិញ ហេតុការណ៍បែបនេះ ក៏ធ្លាប់កើតមានឡើងកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៥ នៅវេលាម៉ោង ប្រមាណជា ៥ល្ងាចក្នុងរាជធានីភ្នំពេញ ដែលមានភ្លៀងមួយមេ បានបង្អុលធ្លាក់មក យ៉ាងចម្លែក ខុសប្រក្រតី ដោយមានលាយលំ ជាមួយនឹង ដុំទឹកកកតូចៗ ធ្លាក់មកជាមួយ ផងដែរ។ ហេតុការណ៍នេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ជាពិសេស អ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក បាននាំគ្នាថតរូប ក៏ដូចជាវីដេអូ បង្ហោះព្រោងព្រាត ដើម្បីជាភ័ស្តុតាងបញ្ជាក់ ព្រោះហេតុការណ៍បែបនេះ ពិតជាកម្រ និងចម្លែកខ្លាំងណាស់ នៅក្នុង ប្រទេសកម្ពុជាយើង។

រូបភាព៖ មានភ្លៀងមួយមេ បានបង្អុលធ្លាក់មកយ៉ាងចម្លែក ក្នុងរាជធានីភ្នំពេញ

គួររំលឹកដែរថាកាលពីរសៀលថ្ងៃទី១១ ឧសភា ២០១៤ នៅក្រុងសៀមរាប(ប្រាសាទអង្គរវត្ត) មានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយខ្យល់កន្ទា្រក់ ប៉ុន្តែអ្វីដែលចម្លែកនោះ គឺមានធ្លាក់ដុំទឹកកកតូច (ព្រិល) ផងដែរ ។ នេះជាលើកទី២ ហើយពីព្រោះថា កាលពីជាង២០ឆ្នាំមុន ក៏មានបាតុភូតបែបនេះដែរ បើយោងតាមការអះអាង របស់ប្រជាពលរដ្ឋ នៅតំបន់ប្រសាទអង្គរ ។ ប្រភពបានឱ្យដឹងថា ភ្លៀងកាលពីម្សិលមិញនេះ មានខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំងនៅឯតំបន់ ប្រាសាទបាយ័ន ហើយនៅតំបន់បរិវេណតំបន់នេះ ត្រូវបានប្រជាពល រដ្ឋរាយការណ៍ថា មានដួល រលំដើមឈើ និងបាក់មែកឈើធ្លាក់ចុះមួយ ចំនួននៅតំបន់នោះទៀតផង ។ ប្រភពបានបន្តថា កាលពីរសៀលថ្ងៃទី១២ ឧសភា ២០១៤ នេះ អ្នកសារព័ត៌មានយើងពុំ អាចសុំការពន្យល់ពីមន្ត្រីអាជ្ញាធរ អប្សរាបានទេ ពាក់ព័ន្ធនឹងការរលំបាក់ដើមឈើមួយចំនួន ឬមានប៉ះពាល់ដល់ប្រាង្គប្រសាទ នៅតំបន់នោះយ៉ាងណាទេ ដោយទូរស័ព្ទរបស់លោកជាប់រវល់ ។

រូបភាព៖ មានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយខ្យល់កន្ទា្រក់ក្នុងក្រុងសៀមរាប
រូបភាព៖ មានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយខ្យល់កន្ទា្រក់ក្នុងក្រុងសៀមរាប
រូបភាព៖ មានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយខ្យល់កន្ទា្រក់ក្នុងក្រុងសៀមរាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]