ចិន៖ បុរសជនជាតិចិនមានចិត្តស្មោះត្រង់ ២នាក់ រើសបានប្រាក់សុទ្ធចំនួន ៣៥៦,២៤៦ដុល្លារអាមេរិក នៅក្នុងអាកាសយានដ្ឋាន បានប្រគល់ទៅឲ្យម្ចាស់គេវិញ ដែលជាជនបរទេសមកពីប្រទេសអេត្យូពី។

ទំព័រផ្លូវការរបស់សារព័ត៌មាន People’s Daily, China បានបង្ហោះផ្សាយលើហ្វេសប៊ុក នៅថ្ងៃ អាទិត្យ ទី១០ មេសា នេះ។ បុរសជនជាតិចិន ទាំង២នាក់ខាងលើមិនត្រូវបានប្រភពបង្ហើបឲ្យដឹងអត្តសញ្ញាណទេ តែគេដឹងថាជា​ កម្មករចំណាកស្រុកមកធ្វើការសំណង់ ដើម្បីចិញ្ចឹមជីវិត។

អ្នកទាំងពីរនាក់នោះ បានរកឃើញកាបូបក្រដាសពណ៌សមួយ ដែលមានក្រដាសប្រាក់ដុល្លារអាមេរិកយ៉ាងច្រើន ដែលមានទីតាំងស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Guangzou Baiyun កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ។ បន្ទាប់ពីរកឃើញ ពួកគេទាំង២ បានរាយការណ៍ទៅប៉ូលិស និងក្រោយមក ក៏មានអ្នកធ្វើដំណើរអេត្យូពី ចំនួន៣នាក់មកដល់ អះអាងថាជារបស់ដែលពួកគេបានបាត់។

យ៉ាងណាមិញ គេមិនដឹងថានៅពេលបន្ទាប់ទៀត ត្រូវបានដោះស្រាយយ៉ាងណាទេ តែប្រភពបានរាយការណ៍ថា បុរសចិត្តធម៌ទាំង២នោះ ត្រូវបានមហាជនកោតសរសើរយ៉ាងក្រាស់ក្រែល។ ទោះយ៉ាងណា គេក៏មិនដឹងថា ពួកគេ ទទួលបានរង្វាន់លើកទឹក ឬក៏អត់នោះដែរ៕

រូបភាពខាងក្រោម៖

ប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទឹកចិត្តរបស់ពួកគេទាំង២?

ប្រភព៖People Daily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]