វេជ្ជបណ្ឌិតមានការព្រួយបារម្ភខ្លាច ក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ ឈ្មោះ Tyla Atkin នឹងមិនអាដើរ និយាយ រឺ ក៏ញញឹមឡើងវិញបានដូចធម្មតា បន្ទាប់ពីនាងរងនូវគ្រោះថ្នាក់ចរាចរណ៍មក។

ប៉ុន្តែម្តាយរបស់នាង បាននិយាយថា សព្វថ្ងៃ ក្មេងស្រីតូចម្នាក់នេះអាចចេញ មកខាងក្រៅផ្ទះលេងជាមួយមិត្តភក្តិ នាងដូចធម្មតាបាន។ ហើយនេះក៏ដោយសា នាងបានលឺសំលេងតារាចំរៀងដែលនាងពេញចិត្ត ច្រៀងដាក់នាងដោយផ្ទាល់ បន្ទាប់មកក្មេងតូចម្នាក់នេះក៏ចាប់ផ្តើម កំរើកខ្លួនពីការសន្លប់អស់រយៈពេល ៨ថ្ងៃ។

តារាចំរៀង Jessie J អាយុ ២៤ឆ្នាំ បានអង្គុយជិតគ្រែរបស់ Tyla អស់រយៈពេល កន្លះម៉ោង ដើម្បីធ្វើការច្រៀងថ្នមៗ ដាក់នាងនូវបទចំរៀងដែលនាងពេញចិត្ត គឺបទ Rainbow។

ម្តាយរបស់ក្មេងស្រី Tyla ឈ្មោះ Michelle អាយុ ២៧ឆ្នាំ បាននិយាយថា គ្រូពេទ្យបានប្រាប់អោយព្យាយាមនិយាយ ទៅកាន់អ្នកដែលសន្លប់ដើម្បី អោយពួកគេ អាចផ្តោតអារម្មណ៍ និងមានទំនាក់ទំនង ជាមួយយើង។ ខ្ញុំជឿថា Jessie J បានជួយសង្រ្គោះ Tyla។ នាងបានផ្តល់នូវកូនស្រីមកដល់ ខ្ញុំវិញ ហើយខ្ញុំពិតជាមិនអាចបំភ្លេចគុណរបស់នាងបានទេ។

Tyla ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី មានឡានដឹកទំនិញមួយមកបុកឡានដែល នាងកំពុងនៅក្នុងនោះ ជាមួយម្តាយរបស់នាង Michelle និងយាយរបស់នាងឈ្មោះ Theresa អាយុ ៥៤ឆ្នាំ។

Tylar ត្រូវបានបញ្ជូនចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យ London’s Great Ormond Street និងបានសន្លប់ អស់រយៈពេល ៨ថ្ងៃ។

ម្តាយរបស់នាងបានព្យាយាម និយាយជាមួយនាង ដើម្បីជួយជំរុញនាងអោយឆាប់ដឹងខ្លួន។ ស្រាប់តែថ្ងៃមួយ មិត្តភក្តិរបស់នាង បានផ្ញើរសាមកប្រាប់នាងថា តារាចំរៀង Jessie បានមកកាន់មន្ទីរពេទ្យនេះ ហើយ នាងក៏បានប្រញាប់រត់ទៅរកនាង។ Jessie ហាក់ដូចជាយល់អំពីបញ្ហារបស់ពួកគេ ហើយក៏យល់ព្រមច្រៀង។

Tyla ក្រោយពីដឹងខ្លួនបាននិយាយថា នាងពិតជាស្រឡាញ់ Jessie ខ្លាំងណាស់ ហើយតែងតែស្តាប់នូវបទចំរៀង របស់នាង ថែមទាំងមានរូបថតរបស់ Jessie J ទៀតផង។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]