រាជធានី​ភ្នំពេញ ៖ បាត់​មុខ​ពី​វិស័យ​សិល្បៈ​មួយរ​យៈមក លោក​ថៃ នរៈ​ពិ​ទូ បាន​រក​ឃើញ​គូគាប់​ជីវិត​រហូត​ ឈាន​ដល់​ថ្ងៃ​សិរី​សួស្តី​សំពះ​ផ្ទឹម​ជា​ផ្លូវការ​ ជាមួយ​កូន​មន្ត្រី​នគរបាល​ជាតិ ដែល​មាន​រូបសម្បត្តិ​ស្រស់​ សោភា​សម​គ្នា​តែ​ម្តង​។ ពិធី​មង្គលការ​នេះ បាន​រៀបចំ​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា ២០១៦ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​អគារ L រាជធានី​ភ្នំពេញ​។

លោក​ថៃ នរៈ​សត្យា ដែល​ជា​ឪពុក​បង្កើត​កូនកំលោះ​លោក​ថៃ នរៈ​ពិ​ទូ ជាតា​រា​សិល្បៈ​ធ្លាប់​មានឈ្មោះ​ ល្បី​គួ​សម បាន​ថ្លែង​ថា ក្រោយ​ពេល​ចំណាយ​ ចិត្ត​គ្នា​មើល​ពិនិត្យ​មួយ​រយៈកាល​មក ឥឡូវនេះ​កូនប្រុស​របស់​លោក​បាន​ រៀប​ការ​ពេញ​មុខ​ពេញ​ច្បាប់​ជា​ផ្លូវការ​ជាមួយ​កញ្ញា អោ​ក រតនៈ​ប៉ុ​ណ្ណិ​កា ដែល​អាច​ឆក់​យក​បេះដូង​ កូនប្រុស​របស់​លោក​ធ្វើ​ជា​គូ​អនាគត​បាន​។ អាពាហ៍ពិពាហ៍​របស់​កូនប្រុស​ស្រី​ក្រោម​ ការ​ជួយ​ជ្រោមជ្រែង​របស់​ឪពុក​ម្តាយ​ទាំង​សងខាង​នេះ រៀបចំ​នៅ​អគារ L កោះ​ពេជ្រ ដោយ​មាន​វត្តមាន​លោក លោក​ជំទាវ និង​តារា​សិល្បៈ​មួយ​ចំនួន​ប្រមាណ​ជា​៧០​តុ​ឡើង​ទៅ​។

លោក​រដ្ឋលេខាធិកា​នៃ​ក្រសួង​វប្បធម៌​រូប​នេះ បន្ត​ឲ្យ​ដឹង​ទៀត​ថា ទាំង​រូប​លោក និង​ភរិយា​មិន​បាន​ ប្រកាន់​នូវ​ប្រពៃណី​ចាស់​បុរាណ​តាម​ពាក្យ «​នំ​មិនធំ​ជាង​នាឡិ​» ឡើយ ពោល​គឺ​កូន​ៗ​ទាំងនេះ គេ​ស្គាល់គ្នា ហើយ​បាន​ណែនាំ​ជូន​ចាស់​ៗ​សងខាង ដើម្បី​បាន​ពិនិត្យ និង​ស្វែង​យល់​មិន​បាន​ កៀបសង្កត់​អំណាច ​ជា​ឪពុក​ម្តាយ​ឡើយ​។ សម័យនេះ កូន​ៗ​ទាំងឡាយ​តែងតែ​ ស្គាល់គ្នា​មុន​នឹង​មក​ ដល់​ឪពុក​ម្តាយ​ស្គាល់ ហើយ​មិន​ខុស​ប្រពៃណី​អ្វី​ឡើយ ព្រោះ​សំអាង​លើ​ការ​មានគុណ​ធម៌ ហើយ​ចាស់ទុំ​ត្រូវ​តែ​ ជួយ​វិនិច្ឆ័យ​នោះ ជា​រឿង​ត្រឹមត្រូវ​ដូច​ជា ប្រសាសន៍​សម្តេច​តេ​ជោ​ លើក​ឡើង​ថា «​យុទ្ធសាស្ត្រ​ឈ្នះ​ៗ» គឺ​លោក​ពិតជា​បាន​សម្រេច​ គោលដៅ​ទាំងអស់​គ្នា​។ ក្រោយ​រៀប​ការ​ហើយ​ពិ​ទូ នៅ​មាន​សិល្បៈ​ខ្លះ​ មិន​ទាន់​ចោល​នៅឡើយ​ទេ​។ ចំណែក​ភរិយា​របស់​គេ​ ជា​អ្នក​រកស៊ី​ដែល​មាន​ ឪពុក​ជា​មន្ត្រីរាជការ​បម្រើ​ការ​ជា​ នគរបាល​ជាតិ​។ ពិ​ទូ ក្រៅ​សិល្បៈ គេ​រកស៊ី​ខ្លះ​ដែរ ប៉ុន្តែ​មិន​ទាន់​ រឹង​មាំ​មួយ​រយ​ភាគរយ​ទេ​។ ពេល​នេះ​ពួក​គេ​ទាំង​ ២​ដូច​ជា​កូន​ចាប ១​គូ ប្រឹង​ហោះ​នៅ​លើ​អាកាស​ដូច​ចាម​នានា ត្រូវ​ចេះ​រក​ទ្រនំ​ខ្លួនឯង ចេះ​ប្រឹងរក​សំបុក​នៅ​ឲ្យ​កក់ក្តៅ​។ ក្នុង​នាម​ជា​ឪពុក​ម្តាយ​បាន​តែត្រឹម​ជូនពរ​ ឲ្យ​កូន​ៗ​ចេះ​ស្រឡាញ់​គ្នា តស៊ូ ទោះជា​កាលៈទេសៈ​ ណា​ក៏​ដោយ ត្រូវ​ខិតខំ​យក​ធម៌​ខន្តី សណ្តោស​គ្នា អត់ធ្មត់ មិន​ត្រូវ​ចង់​ឈ្នះ​ចាញ់​គ្នា​ឡើយ ហើយ​រំពឹង​ថា ពួក​គេ​ខិតខំ​រកស៊ី​ឲ្យ​ មានបាន​ដូច​មនុស្ស​មួយ​ចំនួន​។

ជា​ការ​កត់សម្គាល់​ក្នុង​ពិធីចងដៃ​សិរី​សួស្តី​គេ​សង្កេត​ឃើញ​លោក​ថៃ នរៈ​ពិ​ទូ ជា​កូនកំលោះ​ ស្រក់​ទឹកភ្នែក​ក្នុង​ពិធី​ ដែល​ការ​ស្រក់​ទឹកភ្នែក​នេះ អាច​ជា​ការ​ស្តែង​ឲ្យ​ ឃើញ​ពី​ក្តី​រំភើប​បង្កប់​ដោយ​អត្ថន័យ​ នឹកឃើញ​រឿង​ពី​មុន​ៗ ពិសេស​គ្រា​នៅ​ជាមួយ​ឪពុក​ម្តាយ​ផង​ដែរ​។ ទោះ​យ៉ាងណា​មហាជន​ បាន​សម្តែង​ការ​អបអរ​សារ​ទរ​គ្រា​ ដែល​លោក​បាន​រក​ឃើញ​គូគាប់​ទ្រនាប់​ ចិត្ត​ត្រូវ​ក្នុង​ជីវិត ដោយ​ជូនពរ​ជ័យ​ មាន​សុភមង្គល​ជា​រៀង​រហូត​។ ពិធីចងដៃ ថៃ នរៈ​ពិ​ទូ ទទួល​បាន​ចិញ្ចៀន​ មួយ​វង់​ពី​លោកឪពុក និង​ឃើញ​មាន​ទឹកប្រាក់​មួយ​ចំនួន​ ដែល​លោកឪពុក​ជូន និង​ម្តាយ​របស់​លោក​ចងដៃ​ផង​ដែរ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]