វៀតណាម៖ ក្មេងស្រីរងគ្រោះម្នាក់ ត្រូវបានគ្រូវ៉ៃជាំភ្នែកជាដំណំ ដោយសារខឹងប្រកបអក្សរខុស។

បើតាមប្រភពសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ក្មេងស្រីរងគ្រោះកំណត់ស្គាល់ត្រឹមតែឈ្មោះ T តែប៉ុណ្ណោះ រស់នៅក្នុងស្រុក Bat Xat ប្រទេសវៀតណាម ដែលបច្ចុប្បន្នត្រូវបានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្រោយពីត្រូវបានគ្រូចិត្តអប្រិយ វាយតបយ៉ាងចាស់ដៃរហូតដល់ហើមមុខ និងជាំភ្នែកជាដំណំ។ ប្រភពបន្តថា គ្រូស្រីចិត្តព្រៃផ្សៃម្នាក់នោះមានឈ្មោះថា Tran Thi Thu Tra បានវាយតបក្មេងស្រីរងគ្រោះភ្លាមៗតែម្តង ខណៈដែលនាងធ្វើតេស្តប្រលងប្រកបអក្សរខុស។

យ៉ាងណាមិញ មន្រ្តីអប់រំ បានធ្វើការព្រមាន និងព្យួរការងារបណ្តោះអាសន្ន ទៅលើគ្រូស្រីម្នាក់នោះ ដែលបង្រៀននៅឯសាលាបឋមសិក្សា Phin Ngan ហើយថាគាត់និងអាចត្រូវបញ្ឈប់ពីការងារតែម្តង ក្រោយពីធ្វើការស៊ើបអង្កេតលើរឿងក្តីនេះចប់។ 

ទោះបីជាយ៉ាងណាក៏ដោយ បើតាមសម្តីខាងការិយាល័យអប់រំវិញមានប្រសាសន៍ថា «ដាច់ខាតត្រូវតែបណ្តេញគ្រូម្នាក់នេះចេញ ដោយសារតែទង្វើខុសឆ្គង ប្រើប្រាស់ហិង្សានៅក្នុងសាលា» ។ ដោយឡែកម្តាយក្មេងស្រីរងគ្រោះ អ្នកស្រី Chao Ke May មានប្រសាសន៍ថា «សំណាងល្អ បានមិត្តភក្តិរបស់នាង បានជូននាងត្រលប់មកផ្ទះវិញ ហើយពេលនោះនាងពិតជាមានការឈឺចាប់ខ្លាំងមែនទែន» ។ គាត់បន្ថែមទៀតថា «មុខរបស់នាងឡើងហើម ហើយថែមទាំងមានស្នាមជាំនៅរង្វង់ភ្នែកថែមទៀតផង។ នាងពិតជាក្រៀមក្រំ និងភ័យខ្លាចជាខ្លាំង» ៕

សម្រាប់ប្រិយវិញយល់យ៉ាងណាដែរ ចំពោះទង្វើដ៏ព្រៃផ្សៃរបស់គ្រូម្នាក់ហ្នឹង?

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]