ចិន៖ ថ្មីៗនេះចិនបានធ្វើការរៀបចំកន្លែងអង្គុយដ៏ពិសេសមួយ ដែលមានភាពងាយស្រួលចំពោះស្រ្តីមានកូនតូច អាចបំបៅដោះបាន ដោយពុំមានការខ្មាសអៀន។

បើតាមប្រភពសារព័ត៌បានឲ្យដឹងថា ថ្មីៗនេះនៅទីក្រុង Pingxiang ខេត្ត Jiangxi ប្រទេសចិន បានក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងជាច្រើនទៀតក្នុងប្រទេសចិន ដែលបានរៀបចំកន្លែងអង្គុយដ៏ពិសេសមួយ នៅលើរថយន្តក្រុងដឹកអ្នកដំណើរ ដែលអនុញ្ញាតឲ្យស្រ្តីមានកូនតូច អាចបំបៅដោះបានដោយពុំមានការខ្មាសអៀនអ្វីទៀតឡើយ។ កន្លែងអង្គុយដ៏ពិសេសនោះ មានភាពងាយស្រួល សម្រាប់ស្រ្តីដែលចង់បំបៅដោះកូន ដែលមានព័ទ្ធបាំងជុំវិញដោយវាំងននត្រឹមត្រូវ។ យ៉ាងណាមិញ អ្នកដំណើរផ្សេងទៀតអាចអង្គុយនៅកន្លែងកៅអីនោះបាន ប្រសិនបើទំនេរ មិនមានស្រី្តបំបៅដោះកូនអង្គុយ ប៉ុន្តែបើមាន ស្រ្តីណាស្នើសុំចង់បំបៅដោះកូន អ្នកដំណើរត្រូវតែផ្លាស់ប្តូរកន្លែងអង្គុយផ្សេងទៀតដោយគ្មានលក្ខខណ្ឌ។

ប្រភពបន្តថា អង្គការសុខភាពពិភពលោក “WHO” បានធ្វើស្ថិតិកាលពីឆ្នាំ២០១៣ បង្ហាញឲ្យឃើញថា ភាគរយនៃស្រ្តីបំបៅដោះកូននៅក្នុងប្រទេសចិនមានការធ្លាក់ចុះសល់ត្រឹមតែ ២៨ភាគរយ ដែលទាបជាងចំនួនជាមធ្យម ៤០ភាគរយ លើពិភពលោក។ ជាការពិតណាស់ ការបំបៅដោះកូនពិតជាផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់ទារកទើបនឹងកើត។ នៅថ្ងៃអនាគត ចិនសង្ឃឹមថា នឹងមានស្ត្រីបំបៅដោះកូនក្នុងទីសាធារណៈ ដែលអាចមានភាគរយកើនឡើងដល់ ៥០ភាគរយ នៅក្នុងឆ្នាំ២០២០ និងគ្មានការហាមឃាត់ដូចមុនទៀតឡើយ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]