បុរសចំណាស់ជនជាតិថៃម្នាក់ដេកស្លាប់នៅក្នុង បន្ទប់ផ្ទះជួលសង្ស័យកើតជំងឺខ្យល់គរបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី១៨ សីហា ២០១២ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ បុរសរងគ្រោះឈ្មោះកូឡា ឆាត អាយុ៦២ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនថ្ងៃកើតហេតុប្រហែល ជា២ថ្ងៃគេតែងឃើញបុរសរងគ្រោះទៅលេងល្បែងនៅ ក្នុងកាស៊ីណូតាំងពីល្ងាចរហូតដល់ទៀបភ្លឺ ទើបត្រឡប់មកផ្ទះជួលវិញ។ លុះដល់ថ្ងៃ កើតហេតុវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ខណៈពេលដែលបុគ្គលិកកាស៊ីណូស្រីៗចំនួន ២ទៅ៣នាក់ ចេញមកពីធ្វើការវិញ ដើរកាត់មុខផ្ទះរបស់គាត់ ស្រាប់តែប្រទះឃើញបុរសរូបនេះ ដេកស្លាប់នៅក្បែរមាត់ទ្វារតែម្តង។ ប្រភពបន្តទៀតថា ភ្លាមៗ ម្ចាស់ផ្ទះជួលក៏រត់ទៅប្តឹង សមត្ថកិច្ចនៅប៉ុស្តិ៍ស្ទឹងកាច់ឱ្យមកពិនិត្យសពជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ព្រោះនៅលើខ្លួនសពពុំមានស្នាមជាំអ្វី ឬផឹកថ្នាំពុលនោះទេ ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]