ថ្នាក់ដឹកនាំម្នាក់ នៃសកលវិទ្យាល័យមួយក្នុងទីក្រុង Heibei ខេត្ត Anhui និងប្រពន្ធគាត់ម្នាក់ដែលជា គ្រូបង្រៀនវិទ្យាល័យម្នាក់ ត្រូវបានបណ្តេញចេញពី មុខងារ ដោយ CCP( Chinese Communist Party) បន្ទាប់ពីមានការលេច ចេញនូវរួបថតនៃអ្នករួមភេទជាក្រុម ដោយមានរូបពួកគាត់ក្នុងនោះផងដែរ។ ទង្វើនេះបានធ្វើអោយគណៈបក្សមានភាពអាម៉ាស់មុខ យ៉ាងខ្លាំង។

រូបភាពនៃការរួមភេទជាក្រុម ដែលមានលក្ខណៈច្បាស់លាស់មួយនេះ ពីដំបូងបានធ្វើអោយមន្ត្រីក្នុងតំបន់ Anhui ធ្លាក់ទៅក្នុងរឿងអាស្រូវដ៏អាប់អោនមួយ បន្ទាប់ពីអ្នកនិយមលេង Internet មួយចំនួនបានចោទប្រកាន់ថា រូបមន្ត្រីទាំងពីរនាក់នេះមានសភាពដូចទៅនឹង រូបមនុស្សនៅក្នុង ក្រុមរួមភេទនោះ។

បន្ទាប់ពីមន្ត្រីទាំងពីរនាក់បានធ្វើការ បដិសេធចំពោះការចោទប្រកាន់នេះមក លោក Wang Yu ដែលមានមុខដំណែងជា អនុលេខាធិការនៃសកលវិទ្យាល័យ Hefei បានទទួលស្គាល់ថា គាត់ហើយនឹងប្រពន្ធគាត់ បានចូលរួមនៅក្នុងក្រុមមួយនេះកាលពីឆ្នាំ ២០០៧។

Wang បានបដិសេធថា រូបនេះមិនមែនជាមន្រ្តីនៅក្នុងតំបន់ Anhui ទេ ដោយគាត់បាននិយាយថា រូបមនុស្សពីរនាក់ទៀតជាមិត្តភក្តិរបស់គាត់។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]