ចិន៖ បុរសម្នាក់ ស្រវឹងស្រាជោកជាំ ខឹងរង់ចាំជណ្តើរយន្តយូរពេក សម្រេចចិត្តធាក់ទម្លុះ បណ្តាលឲ្យដួលធ្លាក់ ទៅក្នុងជណ្តើរយន្តរងរបួសជាទម្ងន់។

វីដេអូឃ្លីបមួយថតបាន ដោយកាម៉េរាសុវត្តិភាព កាលពីថ្ងៃទី២៤ មីនា នៅទីតាំងមួយកន្លែង ក្នុងប្រទេសចិន ហើយត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន បង្ហាញពីសកម្មភាពអសីលធម៌ របស់បុរសបែកស្លុយម្នាក់ ស្រវឹងស្រាជោកជាំ ដើរស្ទើរមិនត្រង់ផ្លូវ សម្រេចចិត្តធាក់ទម្លុះទ្វារជណ្តើរយន្តប្រអប់ ព្រោះខឹងរង់ចាំយូរពេក បណ្តាលឲ្យជំពប់ជើងដួលធ្លាក់ចូលទៅក្នុងនោះ រងរបួសជាទម្ងន់។ 

យ៉ាងណាមិញ មុនពេលកើតហេតុមិត្តស្រីរបស់គាត់ ក៏បាននិយាយលួងលោម អូសទាញគាត់ចេញផងដែរ ព្រោះខ្លាចកើតរឿងមិនល្អ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏បុរសខាងលើ នៅតែចចេសមិនស្តាប់ ធ្វើខ្លួនដូចជាអ្នកក្លាហាន ហក់ធាក់តែម្តង បណ្តាលឲ្យធ្លាក់ និងរងរបួសជាទម្ងន់។ នេះចាត់ទុកជាមេរៀនមួយសម្រាប់គាត់។

គួរបញ្ជាក់ដែរថា កាលពីខែកន្លងទៅមុននេះ ក៏ធ្លាប់មានបុរសស្រវឹងស្រាជោកជាំម្នាក់ ចេញពីខារ៉ាអូខេ ហើយហក់ធាក់ទម្លុះជណ្តើរយន្ត ដូចបុរសខាងលើ បណ្តាលឲ្យរងរបួសបាក់ជើងផងដែរ។

ទស្សនាវីដេអូ៖

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]