អាមេរិក៖ ទិដ្ឋភាពដ៏កម្របានឃើញ នៃទីតាំងស្តុកទិន្នន័យដ៏ធំបំផុត របស់ក្រុមហ៊ុន Google ត្រូវបានបង្ហាញនៅក្នុងវីដេអូប្រភេទ ៣៦០ដឺក្រេ នៅលើវេបសាយយូធូប ដែលកំពុងធ្វើឲ្យមនុស្ស ជាច្រើនមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មជ្ឈមណ្ឌលផ្ទុកទិន្នន័យ របស់ Google ស្ថិតនៅក្នុងទីក្រុង Dalles នៃរដ្ឋ Oregon របស់សហរដ្ឋអាមេរិក គឺជាទីតាំងមួយ ដែលត្រូវបានយាមកាម និងមានការរឹតបន្តឹង ផ្នែកសន្តិសុខ យ៉ាងតឹងរ៉ឹងជាទីបំផុត។ ម្យ៉ាងវិញទៀត បុគ្គលិករបស់ក្រុមហ៊ុន Google ភាគច្រើនក៏មិនត្រូវបាន អនុញ្ញាតឲ្យចូលទៅក្នុងនោះ ផងដែរ។

ការរៀបចំនៅក្នុង មជ្ឈមណ្ឌលផ្ទុកទីន្នន័យរបស់ Google

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា អគារមួយនេះមាន សុវត្ថិភាពខ្ពស់ និងមានហេដ្ឋារចនាសម្ព័ន្ធ យ៉ាងល្អប្រសើរ សម្រាប់ទ្រទ្រង់ ក៏ដូចជាថែរក្សានូវ គ្រឿងម៉ាស៊ីនចំនួន ៧៥,០០០គ្រឿង ដែលម៉ាស៊ីនទាំងនោះ គឺមានតួនាទីសម្រាប់ ផ្គត់ផ្គង់ទិន្នន័យ ក៏ដូចជាព័ត៌មាន យ៉ាងច្រើនលើសលប់ នៅលើបណ្តាញអ៊ីនធើណេត។

យ៉ាងណាមិញ ទីតាំងដ៏សំងាត់ និងអស្ចារ្យមួយនេះ ត្រូវបានបង្ហាញ នៅក្នុងវីដេអូ ប្រភេទ៣៦០ដឺក្រេ ដើម្បីអាចឲ្យប្រិយមិត្ត ឃើញបាននូវការរៀបចំ ក៏ដូចជាគ្រឿងម៉ាស៊ីនជាច្រើន ដែលមានសម្រាប់ មជ្ឈមណ្ឌលផ្ទុកទិន្នន័យ របស់ក្រុមហ៊ុន Google៕ 

តោះកុំបាច់រង់ចាំយូរ សូមទស្សនាវីដេអូ ទាំងអស់គ្នា៖ 

ប្រភព៖ ដេលីម៉េល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]