ព្រះសីហនុ៖​ កម្លាំង​អង្គភាពបង្ក្រាប​ បទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាល ព្រំដែនទឹក​ នៅវេលាម៉ោង​១២៖៣០នាទី​ រសៀល​ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០១៦​នេះ​ ខណៈកំពុងល្បាត លើផ្ទៃសមុទ្រ​ បានប្រទះឃើញ​ សាកសពមួយអណ្តែតទឹក​ នៅខាងកើតកោះចន្លុះ​ ម្តុំចុងឆ្នេរអូរត្រេះ។

បើតាមមន្ត្រីនគរបាល​ បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ​ បានឲ្យដឹងថា​ សាកសពជាមនុស្សប្រុស​ ប៉ុន្តែនៅមិនស្គាល់អត្តសញ្ញាណ នៅឡើយទេ​ សពនេះ​បានអណ្តែតទឹកនៅចំណុច​ 10 32 164N-103 33 351E ខាងកើតកោះចន្លុះ ប្រហែល​៣០០ម​ ។​

ក្រោយពីប្រទះឃើញ​ កម្លាំងល្បាត​បានស្រង់ យកមកកាន់ ឆ្នេរពយម៉ាចូវ​ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ​ ហើយប្រគល់ឲ្យកម្លាំង ស្នងការដ្ឋាននគរបាល​ ខេត្តព្រះសីហនុ​ ពិនិត្យសាកសព និងស្រាវជ្រាវបន្ត​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]