ភ្នំពេញៈ នាពេលកន្លងមក ជារៀងរាល់ឆ្នាំ គេសង្កេតឃើញ ពិធីការិនីសម្បូរវោហារ អ្នកនាង យុគ ចិន្តា តែងតែរៀបចំកម្មវិធី ជប់លៀងខួបកំណើត នៅភោជនីយដ្ឋាន ទំនើបៗ ចាយទុនរាប់ពាន់ដុល្លារ ឲ្យសមនិងកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាង ក្នុងនាមជាអ្នកសិល្បៈ។ 

ដោយឡែកសម្រាប់ថ្ងៃ ខួបកំណើតរបស់នាង នៅឆ្នាំនេះគេសង្កេតឃើញថា នាងបានងាកមកធ្វើការងារមនុស្សធម៌ ដោយយកអំណោយ ទៅចែកជូនចាស់ជរា សម្រាប់ជាកាដូពិសេស ក្នុងថ្ងៃខួបកំណើត នាឆ្នាំនេះ ។

បើតាមតារាសម្តែងចាស់វស្សា អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបង្ហោះនៅលើ Facebook ដោយភ្ជាប់មកជាមួយរូបថត ជាច្រើនសន្លឹកថា « ការធ្វើបុណ្យ ចែកទានជាទឹកចិត្ត ដែលចេញពីបេះដូងពិតៗ របស់បងស្រី យុគ ចិន្តា ក្នុងថ្ងៃខួបកំណើត បើទោះបីការងារមមាញឹកខ្លាំងប៉ុណ្ណា ក៏បងស្រីនៅតែឆ្លៀតពេលនាំយកអំណោយថ្នាំពេទ្យ សម្ភារៈផ្សេងៗ និងជូនថវិកា ដល់លោកតា លោកយាយ អ៊ំ ពូ មីង ទាំងអស់នៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប នេះហើយជាកាដូដ៏ពិសេស ដែលបងស្រីពេញចិត្តបំផុត សម្រាប់ថ្ងៃកំណើតឆ្នាំនេះ …» ។

ចង់ដឹងថា ទិដ្ឋភាពចែកអំណោយ ក្នុងថ្ងៃខួបកំណើតរបស់ ពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា មានអ្វីខ្លះ តោះទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា