ប៊ែលហ្សិក៖ ប្រហែលជាប៉ុន្មានម៉ោងមុននេះ មានការបំផ្ទុះគ្រាប់បែក ចំនួន២ករណីនៅឯ ព្រលានយន្តហោះ អន្តរជាតិមួយកន្លែង ក្នុងប្រទេសប៊ែលហ្សិក បង្កឲ្យមានភាពចលាលច យ៉ាងខ្លាំងក្នុងពេលមួយរំពេច។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅប្រហែលជាម៉ោង ៧ព្រឹក (ម៉ោងក្នុងស្រុក) មានការបំផ្ទុះគ្រាប់បែក ចំនួន២នៅឯ ព្រលានយន្តហោះ Brussels ដែលបានបង្កឲ្យមាន មនុស្សយ៉ាងតិច១១នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត រងរបួស។


អគារទាំងមូល ត្រូវបែកបាក់ជាផ្ទាំងៗ ក្រោយទទួលរងការវាយប្រហារ ពីការបំផ្ទុះគ្រាប់បែក

បើតាមសម្តីរបស់សាក្សី ដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ពួកគេមានអារម្មណ៍ថា អគារទាំងមូលមាន ភាពរង្គើយ៉ាងខ្លាំង ម្យ៉ាងវិញទៀត គ្រាប់បែកទាំងនោះ ត្រូវបានគេជឿថា បានបង្កប់នៅឯតុ Check-in នៃក្រុមហ៊ុនអាកាសចរណ៍ អាមេរិក។

មកទល់ពេលនេះ ក្រុមកងកម្លាំងសន្តិសុខ និងក្រុមជួយសង្រ្គោះ កំពុងតែចេញប្រតិបត្តិការ ជួយសង្រ្គោះ ជនរងគ្រោះ និងកំពុងជម្លៀសមនុស្សចេញ ពីតំបន់ដែលគ្រោះថ្នាក់។



ភាពចលាចល ក្នុងអំឡុងពេលកើតហេតុ

គូសបញ្ជាក់ផងដែរថា ករណីបំផ្ទុះគ្រាប់បែកនេះ ត្រូវបានគេ សន្និដ្ឋានទុកថា អាចជាប់ពាក់ព័ន្ធ នឹងការសងសឹក ក្រោយពីក្រុមប៉ូលីស ទើបនឹងធ្វើការចាប់ខ្លួន បុរសម្នាក់ឈ្មោះ Abdeslam វ័យ២៦ឆ្នាំ ដែលមានជាប់ទាក់ទងនឹងការ វាយប្រហារទៅលើ ទីក្រុងប៉ារីស កាលពីពេលកន្លងទៅនេះ។

ហើយក្នុងនោះដែរ កាលពីម្សិលមិញនេះ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសប៊ែលហ្សិក Jan Jambon ក៏បាននិយាយដែរថា “ប្រទេសនេះ នឹងត្រៀមខ្លួនសម្រាប់ ការសងសឹកណាមួយ ដែលអាចនឹងកើតឡើង ក្រោយពីការចាប់ខ្លួន បុរសរូបនោះ”។

យ៉ាងណាមិញ សម្រាប់ព័ត៌មានលំអិតបន្ថែម អាចនឹងមានការ រាយការណ៍នៅពេល ក្រោយទៀតៗ៕



ប្រភព៖ ដេលីម៉េល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]