ភ្នំពេញៈ « អ្នកគឺជាស្វាមីល្អ សម្រាប់ខ្ញុំ… » នេះជាសារដែលអតីតតារាសម្តែង អ្នកនាង សារាយ សក្ខណា បានរំលេចជាសាធារណៈ បង្អួតដល់អ្នកគាំទ្រ និងអ្នកដែលស្គាល់នាងបានដឹងថា នាងមានភ័ព្វសំណាង មានស្វាមីដែលស្រលាញ់ ថ្នាក់ថ្នមស្រលាញ់នាង តាមចិត្តនាងគ្រប់យ៉ាង ។

ចាប់តាំងពីអតីត តារាសម្តែងសម្បុរខ្មៅស្រអែម អ្នកនាង សារាយ សក្ខណា បានរៀបការជាមួយស្វាមី ដែលជាមេធាវី អាណិកជនខ្មែរ រស់នៅអាមេរិក អស់រយៈពេលជាង២ឆ្នាំមកនេះ គេសង្កេតឃើញថា នាងគឺជានារីម្នាក់ ដែលមានសំណាង ព្រោះថាស្វាមីនាងស្រលាញ់ តាមចិត្តនាងគ្រប់យ៉ាង ។ ហើយជារឿយៗ នាងក៏តែងតែ និយាយមិនដាច់ពីមាត់ថា នាងមានសំណាង ដែលបានជ្រើសរើស លោក មេត្រី មកធ្វើជាស្វាមី នៅក្នុងនោះ ថ្មីៗនេះនាងក៏បានរំលេច រូបភាពផ្អែមល្ហែមជាមួយស្វាមី ដោយភ្ជាប់មកជាមួយសារ ស្នេហាអួតពីស្វាមីផងដែរថា «I want to tell you. You are my good husband you are a good father. I'm sorry sometimes I get angry a lot and talk a lot. Because I love you. ដែលមានន័យថា ខ្ញុំចង់ប្រាប់អ្នកថា អ្នកគឺជាស្វាមីល្អ អ្នកជាឪពុកល្អ ខ្ញុំសុំទោស ពេលខ្លះខ្ញុំខឹងច្រើន និយាយច្រើន ព្រោះតែខ្ញុំស្រលាញ់អ្នក » ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]