កោះកុង៖ ស្រ្តីវ័យ៥៦ឆ្នាំម្នាកបានរងរបួសធ្ងន់ធ្ងរ ស្ថិតក្នុងការជួយសង្គ្រោះពីក្រុមលោកគ្រូពេទ្យ បង្អែកខេត្តកោះកុង ដោយសារកណ្តាប់ដៃកូនបង្កើត សំុលុយមិនឲ្យ ទៅតាមបំណងរបស់ខ្លួន។

ហេតុការណ៏នេះ បានកើតឡើងការពីវេលាម៉ោង ៩៖១៥នាទី ថ្ងៃទី១៩ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅភូមិខេងខូង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ប្រភពពីលោកអ៊ំ អីុង អុន ត្រូវជាប្តីស្រ្តីវ័យចំណាស់ជាជនរងគ្រោះបាននិយាយថា កូនប្រុសគាត់ជាមនុស្សញៀនថ្នាំរហូតដល់ និយាយគ្នាលែងស្តាប់ ហើយបង្ករឿងក្នុងគ្រួសារ ស្ទើររាល់ថ្ងៃ ហើយមិនស្តាប់ការណែនាំពីឪពុកម្តាយឡើយ។ លោកអ៊ំបានបន្តថានៅ មុនម៉ោងកើតហេតុកូនប្រុសគាត់ បានសំុលុយតែត្រូវប្រព័ន្ធ គាត់មិនឲ្យហើយប្រព័ន្ធគាត់ស្តីបន្ទោសឲ្យពេលនោះដែរគាត់ក៍បានចុះ មកលើបាវធ្យូងទៅដាក់លើកទូក ស្រាបប្រព័ន្ធគាត់ស្រែឲ្យ ជួយគាត់ឮប្រព័ន្ធស្រែគាត់រត់ទៅ ឃើញឈាមហូរស្រោកពេញខ្លួនគាត់ បានស្រែកឲ្យគេជួយ តែក្រោយមកកូនគាត់បានរត់ចូលព្រៃបាត់ទៅ។ ប្រភពពីសមត្ថកិច្ចបាននិយាយថា ជនរងគ្រោះឈ្មោះ ម៉ៅ មិត្ត អាយុ៥៦ឆ្នាំ មានទីលំនៅភូមិខេងខូង សង្កាត់ស្ទឹងវែង ក្រុងខេមរភួមិន្ទ ។

ចំណែកឯជនរសង្ស័យមានឈ្មោះ អ៊ុន សេរីវុធ ភេទប្រុសអាយុ២២ឆ្នាំ ជាសិស្ស ត្រូវជាកូមបង្កើតរបស់ជនរងគ្រោះ។ ក្រោយពីធ្វើសកម្មភាពចាក់ម្តាយ និងកន្ត្រៃហើយកាប់និងពូថៅ បណ្តាលឲ្យម្តាយរងរបួសធ្ងន់រួច មកជនសង្ស័យបានរត់ចូលព្រៃបាត់ស្រមោល។ចំពោះ ជនរងគ្រោះត្រូវអ្នកភូមិនិងសមត្ថកិច្ច ដឹងមកជួយសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពង់តាមរុករក តាមចាប់ខ្លួនដើម្បីចាត់ការ ទៅតាមនិតិវិធីច្បាប់៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]