ក្រចេះ៖ ប្ដីចិត្តអប្រិយ សាហាវឃោរឃៅ បានសម្រេចចិត្តចាក់សាំងដុតផ្ទះ សម្លាប់ប្រពន្ធខ្លួនឯង នៅក្នុងភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង មានចំងាយប្រហែល ០៧គីឡូម៉ែត្រ ពីទីប្រជុំជនឆ្លូង បានកើតឡើង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ។

យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា "ស្រី្តម្នាក់ស្លាប់យ៉ាង អណោចអាធ័មបំផុត ក្នុងអណ្តាតភ្លើង ដែលក្រុមគ្រួសារ របស់ស្រី្តរងគ្រោះ សង្ស័យទៅលើ ប្តីស្រី្តរងគ្រោះជាអ្នក សម្លាប់ហើយបន្សល់ សាកសពស្រី្ត រងគ្រោះរោលខ្មៅ ក្នុងគំនរផេះផង់"។

សវតារឿង៖ នៅខេត្តក្រចេះ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយបានកើតឡើង នៅម៉ោង ១០និង៣០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅចំនុចភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង មានចំងាយប្រហែល ០៧គីឡូម៉ែត្រ ពីទីប្រជុំជនឆ្លូង មូលហេតុបណ្ដាលមកពី ភ្លើងចង្ក្រានដាំបាយ។ បើតាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញផ្សែងហុយ និងអណ្តាតភ្លើងឆេះ ចេញពីកណ្តាលផ្ទះ រួចក៏បាក់ស្រុតតែម្តង ហើយដោយសារតែ នៅកន្លែងកើតហេតុ ជាតំបន់ដាច់ស្រយាល ផ្លូវមានភាពពិបាក សំរាប់ឡានពន្លត់អគ្គីភ័យ ចូលទៅជួយអន្តរាគមន៍ផងនោះ បានឆេះផ្ទះឈើទំហំ 6,5 × 8 ម៉ែត្រ ប្រក់សង្ហសី។

ប្រភពដដែលបានឲ្យដឹងបន្តថា នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យម្ចាស់ផ្ទះឈ្មោះ អ៊ុន ចន្នីណា ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បានស្លាប់បាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ មួយចំនួនរួមមាន ម៉ូតូចំនួន០២គ្រឿង, ស្រូវ ០២បេ, ទូរទស្សន៍ ០១គ្រឿង, និងសូឡា០១គ្រឿង ផងដែរ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]