កូរ៉េខាងត្បូង៖ គ្មានអ្វីប្រសើរជាង ការអង្គុយមើលរឿងភាគកូរ៉េ ដ៏សែនរ៉ូមែនទិច រួចក៏ចង់ឲ្យតួឯកទាំង២ ស្រលាញ់គ្នាពិតមែន នៅក្នុងជីវិតពិតនោះឡើយ ហើយទាំងអស់នេះផងដែរ គឺជាអ្វីដែលអ្នកគាំទ្រនិយមទស្សនារឿងភាគកូរ៉េ តែងតែប្រាថ្នាចង់ឲ្យវា ក្លាយទៅជាការពិតផងដែរ។

ទន្ទឹមនឹងនេះ មានតួឯកមួយចំនួន បានសំរេចបំណងទស្សនិកជនជាច្រើន ដោយពួកគេស្រលាញ់គ្នាពិតប្រាកដមែន មិនថាតែនៅក្នុងឈុតឆាក និងក្រៅឈុតឆាកទេ ប៉ុន្តែមិនថាយ៉ាងណា ភាគច្រើនគឺទំនាក់ទំនងស្នេហារបស់ពួកគេ មិនបានយូរអង្វែងឡើយ ក៏ត្រូវប្រេះស្រាំទៅវិញ។ តាមដានទាំងអស់គ្នា!

១. Goo Hye Sun & Ahn Jae Hyun 

នេះជារឿងដ៏ភ្ញាក់ផ្អើលមួយ ដែលតួឯកស្រី និងតួឯកប្រុស នៅក្នុងរឿង “Blood” បើគិតទៅពួកគេ​បានស្រលាញ់គ្នាជាង១ឆ្នាំទៅហើយ តែបែរជាគ្មាននរណាបានដឹង ទើបតែដឹងនាពេលថ្មីៗនេះ តែប៉ុណ្ណោះ។

២. Lee Min Ho & Park Min Young
នៅដើមឆ្នាំ ២០១១ លោក Lee Min Ho និងកញ្ញា Park Min Young ត្រូវបានគេរាយការណ៍ថា ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា នៅក្នុងកំឡុងពេលកំពុងថតរឿង “City Hunter” ដែលអ្នកទាំង២ ជាតួឯកសម្តែងជាមួយគ្នា មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែឈុតឆាកនៅក្នុងរឿងនេះ ភាគច្រើនថតនៅពេលយប់ ទើបបណ្តាលឲ្យទំនាក់ទំនងរបស់ពួកគេ កាន់តែជិតស្និទ្ធិ។ ប៉ុន្តែមិនថាយ៉ាងណា មួយឆ្នាំក្រោយមក ពួកគេបានចែកផ្លូវគ្នា ដោយអះអាងថា ព្រោះតែកាលវិភាគការងារ មមាញឹកពេកគ្មានពេលណាត់ជួបគ្នា ធ្វើឲ្យមនោសញ្ចេតនា មានគំលាតឆ្ងាយបែបនេះ។

៣. Kim Bum & Moon Geun Young

លោក Kim Bum និងកញ្ញា Moon Geun Young ចាប់ផ្តើមស្រលាញ់គ្នាមែនទែន នៅក្នុងរឿង “Goddess Of Fire” ដែលក្នុងរឿងនេះ​ មានឈុតឆាកស្នេហារ៉ូមែនទិច ទើបញុំាងឲ្យពួកគេក្លាយជាទៅជាស្នេហា ការពិតបែបនេះ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានលួចទៅដើរលេងស្ងាត់ៗ នៅឯបរទេសជាមួយគ្នាទៀតផង។ ប៉ុន្តែគួរឲ្យសោកស្តាយដែលទំនាក់ទំនងរបស់អ្នកទាំង២ បានត្រឹមតែរយៈពេលខ្លី​មិនដល់១ឆ្នាំផង។

៤. Hyun Bin & Song Hye Kyo

“The World That They Live In” ជារឿងដែលលោក Hyun Bin និង កញ្ញា Song Hye Kyo បានសម្តែងជាមួយគ្នា ដោយសាច់រឿងពោរពេញទៅដោយ ឈុតឆាកផ្អែមល្អែមជាច្រើន ហើយពួកគេបានចាប់ផ្តើមស្រលាញ់គ្នា នៅក្នុងខែមិថុនា ឆ្នាំ២០០៩ តែជាអកុសល ពួកគេបានចែកផ្លូវគ្នា កាលពីឆ្នាំ ២០១១មកម៉្លេះ។

៥.Ji Hyun Woo & Yoo In Na

អ្នកទាំង២នាក់នេះ បានចាប់ផ្តើមមនោសញ្ចេតនារ៉ូមែនទិចជាមួយគ្នា នៅក្នុងរឿង”Queen In Hyun’s Man” លោកHyun Woo សុំស្រលាញ់តួសម្តែងថ្មីកញ្ញាYoo In na នៅក្នុងឆ្នាំ២០១២ ហើយពួកគេក៏បានប្រកាសទំនាក់ទំនងស្នេហារបស់ជាសាធារណៈដែរ។ ទោះជាយ៉ាងណាក្រោយពេលប្រកាស ទំនាក់ទំនងរបស់ពួកគេ មិនបានយូរប៉ុន្មាន លោក Hyun Woo ក៏ត្រូវបានគេប្រកាសឲ្យចាកចេញ ទៅបម្រើកងទ័ពជាចាំបាច់ រយៈពេល ២១ខែឯណោះ។ គួរឲ្យសោកស្តាយ ពួកគេក៏បានបែកគ្នា កាលពីខែឧសភា ឆ្នាំ២០១៤ ដោយសារតែ មានគំលាតពីគ្នាយូរពេក។

ប្រភព៖ allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]