ដោយៈ លី ឈុនឡា

ប្រភពព័ត៌មាន ពីគេហទំព័រ NOCC ឱ្យដឹងថា ការបានប្រណាំង រថយន្ត និងម៉ូតូ ឆ្លងកាត់ឧបសគ្គ បានបញ្ចប់ជាស្ថាពរ ហើយនៅខេត្តសៀមរាប នាថ្ងៃព្រហស្បតិ៍ ទី១៦ សីហាដោយកម្ពុជា ទទួលបានលេខ១ លេខ២ និងលេខ៤ ក្នុងចំណោមកីឡាករ ប្រណាំងម៉ូតូ៤រូប ដែលបានចូល រួមក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូ រថយន្តឆ្លងកាត់ឧបសគ្គអាស៊ី (Asia Cross Country Rally) ខណៈដែលថៃជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកប្រណាំងរថយន្ត ។

ម៉ូតូប្រណាំងរបស់កីឡាករខ្មែរមាន ៤គ្រឿងរួមមានកីឡាករឈ្មោះ ជា ពាវ, ច័ន្ទ តារាវុធ និង អ៊ី ឡេង ជា ដើម ថែមទាំង មានម៉ូតូ និងរថយន្តគណៈកម្មការរៀបចំការប្រកួតចំនយន ៤៤គ្រឿង ទៀតបើកអមផង ដែរ ដែលបានដំណើរការ ប្រកួតកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២មកម្ល៉េះ ដោយមាន៦ប្រទេស ចូលរួម ប្រកួតមាន កម្ពុជា ថៃ កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា និងចិនតៃវ៉ាន់ លើកំណាត់ផ្លូវចម្ងាយ១៦០០ គីឡូម៉ែត្រ។

ក្បួនប្រណាំងរថយន្ត និងម៉ូតូទេសចរណ៍អាស៊ាន បានចេញដំណើរពី ប្រទេសថៃ ឆ្លងចូលប្រទេសកម្ពុជា តាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ហើយបានធ្វើដំណើរតាមកំណាត់ផ្លូវជាតិ លេខ៥ និងលេខ៦ ឆ្ពោះមក បញ្ចប់នៅ ខេត្តសៀមរាបតែម្តង ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាធ្លាប់ទទួលរៀបចំជាម្ចាស់ផ្ទះប្រកួតប្រណាំងរថយន្ដឆ្លងកាត់ឧប សគ្គជាលក្ខណៈ អន្ដរជាតិចំនួន២លើករួចមកហើយ គឺលើកទី១ នៅឆ្នាំ២០០០លើកទី២នៅឆ្នាំ២០១១ ហើយលើកទី៣នៅឆ្នាំ២០១២នេះទៀត ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]