កូរ៉េខាងត្បូង៖ អ្នកគាំទ្រស្លុតចិត្តជាខ្លាំង នៅពេលពួកគេឃើញ រូបថតហ្សុីន របស់តារាចម្រៀងសមាជិកក្រុម AOA នាង Seolhyun ដោយមិនមានការកែឆ្នៃ តាមរយៈកម្មវិធីកែសម្រួលរូបភាព Photoshop រួចមក។

មនុស្សភាគច្រើន ធ្លាប់ស្គាល់រួចមកហើយថា កម្មវិធីកែសម្រួលរូបភាព Photoshop ត្រួវបានគេប្រើប្រាស់នៅទូទាំងពិភពលោក ដើម្បីកែឆ្នៃរូបភាពនានា ជាពិសេសរូបថតតារាៗ ឲ្យមានភាពស្រស់ស្អាតជាងរូបថតពិត ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ ប៉ុន្តែបើដូចនេះ អ្នកគាំទ្រតារាៗក្នុងដួងចិត្តរបស់ពួកគេ នឹងទៅជាយ៉ាងណា ប្រសិនបើការកែសម្រួលរូបថត តារាទាំងនោះឲ្យស្អាតខ្លាំងជ្រុល ខុសពីធាតុដើម?

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនិយមលេងអុិនធឺណែត មួយចំនួនជាពិសេសបុរសៗ បានលើកយករូបថតធម្មជាតិ ដោយមិនមានការកែសម្រួល របស់តារាចម្រៀង សមាជិកក្រុម AOA នាង Seolhyun មកពិភាក្សាឃើញថាពួកគេមានការខកចិត្តជាខ្លាំង។ ពួកគេបានដាក់មតិដូចខាងក្រោម៖ 

"ស្អាតអត់? នាងខ្មៅសោះ ម៉េចបានទៅស និងស្អាតដូចនេះអ្នកទាំងអស់គ្នា?"

"មើលទៅរាង និងមុខរបស់នាង ពិតជាសាមញ្ញណាស់​ បើប្រៀបទៅតារាផ្សេងទៀត!"

"មើលទៅ! នាងនៅតែស្អាតដូចមុនអត់?"

"សម្រស់របស់នាងមិនស្អាត ដូចក្នុងរូបថតនោះទេ នៅពេលដែលនាងលេចមុខក្នុងខ្សែភាពយន្ត"៕






រូបថតនាង Seolhyun មិនមានការកែសម្រួល និងការសម្តែងក្នុងរឿងភាគទូរទស្សន៍











រូបថតនាង Seolhyun ក្រោយកែសម្រួល

ប្រភព Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]