កាណាដា៖ កាលពីពេលថ្មីៗនេះ សត្វត្រីចម្លែកមួយក្បាល ដែលមានដងខ្លួនរអិល ច្រមុះវែង ព្រុយធំដូចស្លាប និងភ្នែកភ្លឺពណ៌បៃតង ហាក់បីដូចជា មនុស្សភពផ្សេង (Alien) ត្រូវគេចាប់បាន ពីទឹកសមុទ្រ នៅឯកោះ Newfoundland ប្រទេសកាណាដា។ 

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វត្រីចម្លែកមួយក្បាលនេះ មានឈ្មោះថា «ត្រី Chimaera ច្រមុះវែង» ដែលបានបែកចេញពីអំបូរត្រីឆ្លាមបុរេប្រវត្តិមួយប្រភេទ ពោលគឺពូជត្រីជំនាន់កាលពី ៤០០លានឆ្នាំមុន និងបន្សល់ទុកនូវពូជត្រីដែលមានសភាពចម្លែក បែបនេះតែម្តង។ ក្រៅពីឈ្មោះ «Chimaera» សត្វត្រីដ៏ចម្លែកប្រភេទនេះ ត្រូវបានគេហៅថា «Ratfish», «Rabbitfish», «Spookfish» និង «Ghostsharks» ផងដែរ។

សត្វត្រី «Chimaera» មានរូបរាងស្រដៀងនឹងត្រីឆ្លាម និងសត្វប្របែលអីចឹងដែរ ហើយមានគ្រោងឆ្អឹងជាឆ្អឹងខ្ចីទន់។ សត្វត្រីប្រភេទនេះ រស់នៅក្នុងទឹកសមុទ្រជ្រៅ ដោយភ្នែកដ៏ភ្លឺរបស់វា គឺសម្រាប់រកចំណីអាហារ នៅបាតសមុទ្រដែលងងឹត ហើយនឹងមានពន្លឺ ប្រសិនបើត្រូវនឹងពន្លឺ។

ទោះបីជា សត្វត្រី «Chimaera» នេះ មានសភាពចម្លែក គួរឲ្យខ្លាច យ៉ាងណាក៏ដោយ ប៉ុន្តែសត្វត្រីប្រភេទនេះ មិនបង្កគ្រោះថ្នាក់ ដល់មនុស្សយើងឡើយ ហើយវាស៊ីសត្វកម្ពឹស និងក្តាម ជាអាហារ៕

ប្រភព ៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]