ប្រទេស សិង្ហបូរី កំពុងជួបប្រទះវិបត្តិសង្គមដ៏ធំ មួយ គឺស្រ្តីសិង្ហបូរីជាច្រើនមិនចង់មានកូននោះទេ ហើយ ពួកគេមិនចង់រៀបការនៅក្នុងវ័យក្មេងដែរ ពួកគេចង់រស់នៅម្នាក់ឯង ដើរសប្បាយមិនគិតអ្វីទាំងអស់ ។ ពួកគេចង់បានតែរបស់ប្រើប្រាស់ទំនើបៗដូចជា កាប៉ូបម៉ាកថ្លៃៗដូចជា LV  និង ឡានថ្លៃៗ និង ផ្ទះទំនើបៗ។

តាមប្រភពព័ត៌មាន RazorTV របស់សិង្ហបូរី មូលហេតុដែលគេមិនចង់រៀបការ និង បានកូននៅវ័យក្មេងព្រោះគេ មិនចង់ឲ្យខូចរាងរបស់គេ និង ខាតពេលដើរសប្បាយ។ ដល់ពេលគេដើរអស់ចិត្ត ហើយអាយុកាន់តែជ្រេ ទើបពួគគេចាប់ផ្ដើមគិតពី ជីវិតមានគ្រូសារ។ រដ្ឋាភិបាល សិង្ហបូរីបានបង្កើត កម្មវិធីជាច្រើនដើម្បីជំរុញឲ្យ ប្រជាជនសិង្ហបូរីក្មេងៗ គិតគូរពីរឿងគូស្រករ និង មានគ្រួសារ និង មានកូន ព្រោះថាការខ្វះកូន នឹងនាំឲ្យប្រទេសសិង្ហបូរីខ្វះ កម្លាំងការងារក្នុងស្រុក ដែលត្រូវធ្វើការដើម្បីជួយទ្រទ្រង់ប្រជាជនដែលចូលនិវត្តន៍ និង ការរីកចម្រើនសេដ្ឋកិច្ច។ តើការគិតរបស់ស្រ្តីសិង្ហបូរីបែបនេះ នឹងធ្លាក់មកដល់ស្រ្តីខ្មែរដែរឬទេ ជាពិសេស នៅពេលដែលប្រទេសយើងចេះតែមានការ វិវឌ្ឍន៍ ទៅមុខយ៉ាងរហ័ស?

ដោយ វីន

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]