ចិន៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលម្ចាស់ហាងលក់នំមួយកន្លែង តាមដងផ្លូវសោះ សុខចិត្តចំណាយលុយ ជួលនារីម្នាក់ ឲ្យស្លៀកពាក់ស៊ិចស៊ី ជួយផ្សព្វផ្សាយលក់នំ តាមដងផ្លូវ ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ នៅទីនោះផងដែរ។

តួយ៉ាងបើតាមប្រភពបានឲ្យដឹងដែរថា ហាងលក់នំមួយកន្លែងនោះ ស្ថិតនៅទីក្រុង Weifang ខេត្ត Shandong ប្រទេសចិន។ ពេលដែលឃើញទិដ្ឋភាពដូចនោះហើយ ក៏មានអ្នកប្រមាញ់រូបភាពមួយចំនួន បានថតនិងបង្ហោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមតែម្តង។

យ៉ាងណាមិញ ក៏មានអ្នកធ្វើការរិះគន់យ៉ាងខ្លាំងៗ តាមបណ្តាញទំនាក់ទំនងសង្គមផងដែរថា “នារីម្នាក់នេះ ពិតជាអាក្រក់មែន ពេលឃើញនាងហើយ ខ្ញុំស្ទើរតែលេបអាហារមិនចង់រួច” ។​ តែក៏មានខ្លះថា មកពីបច្ចេកទេសថតរូបភាព របស់អ្នកថត ទើបធ្វើឲ្យមើលទៅមិនសូវគួរឲ្យទាក់ទាញដូចនេះ៕

ចុះសម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាដែរ?





ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]