ភ្នំពេញ៖ ក្រុមហ៊ុន Car4you មានក្តីរំភើបយ៉ាងក្រៃលែង ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីរថយន្ត Pick Up ម៉ូដែលថ្មី «Foton Tunland» មានកម្លាំងម៉ាស៊ីន ២.៨L ដែលនឹងបំពេញសេចក្តីត្រូវការ សម្រាប់ប្រជាជនកម្ពុជា ដែលចូលចិត្តប្រើប្រាស់ និងបើកបររថយន្តដឹកទំនិញ ប្រភេទ Pick Up នេះ។

Foton Tunland គឺជាម៉ូដែលចុងក្រោយបំផុត នៃរថយន្ត Pick Up របស់រោងចក្រផលិតរថយន្ត Foton។ វាមានបំពាក់នូវលក្ខណៈបច្ចេកទេសទំនើបៗ ប្រកបដោយបច្ចេកវិទ្យាចុងក្រោយបំផុត ដែលធ្វើឲ្យរថយន្ត Foton Tunland ពោរពេញដោយភាពជឿជាក់។ Foton Tunland ផ្តល់ឲ្យលោក-លោកស្រី នូវរូបរាងដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយនឹងបទពិសោធន៍ ក្នុងការបើកបរយ៉ាងពិសេស។ វាបង្ហាញនូវភាពល្អឥតខ្ជោះ ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ សក្តិសមបំផុត សម្រាប់បំពេញតម្រូវការអាជីវកម្ម និងដំណើរកម្សាន្ត។ Foton Tunland ជាជម្រើសដ៏ល្អបំផុត សម្រាប់អតិថិជន ដែលយល់ច្បាស់អំពីរថយន្តប្រភេទ​​ Pick Up។

ក្រុមហ៊ុន Car4you មានការជឿជាក់ថា រថយន្ត Foton Tunland នឹងទទួលបាននូវការជឿជាក់ និងចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើទីផ្សាររថយន្តក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការរចនារូបរាងដ៏ស្រស់ស្អាត និងបំពាក់នូវប្រព័ន្ធម៉ាស៊ីនប្រកបដោយគុណភាពខ្ពស់ និងកម្លាំងខ្លាំង ១១៦ សេស។ លើសពីនេះទៅទៀត Foton Tunland នឹងផ្តល់ជូនប្រជាជនកម្ពុជា នូវការបើកបរប្រកបដោយផាសុកភាពខ្ពស់ ជាមួយនឹងទំហំផ្នែកខាងក្នង ធំទូលាយ ដោយមានបណ្តោយ ៥,៣១០មម x ទទឹង ១,៨៦០មម កំពស់ ១,៨៦០មម ដែលមានបំពាក់ទៅដោយតាបឡូ និងរចនាបទពូកស្បែកដ៏ស្រស់ស្អាត។ លើសពីនេះទៅទៀត Foton Tunland មានតម្លៃសមរម្យ សម្រាប់អតិថិជនគ្រប់ៗរូបផងដែរ។

Foton Tunland បានបង្ហាញពិភពលោកថា ជារថយន្តដឹកទំនិញ Pick Up ដែលមានគុណភាពខ្ពស់ ដោយ Foton Tunland បានចូលរួមប្រកួត និងទទួលបានជ័យជំនះ ២ឆ្នាំជាប់គ្នា ក្នុងការប្រកួតដែលមានឈ្មោះថា «Daka Rally» ដែលនៅពេលនោះ មានតែរថយន្តប្រមាណ ៦០% នៃរថយន្តចូលរួមប្រកួតប៉ុណ្ណោះ ទទួលបានជោគជ័យ។

រថយន្ត Foton Tunland របស់ប្រទេសចិន មានចំណាត់ថ្នាក់ដូចគ្នា ទៅនឹងរថយន្តម៉ាកល្បីៗ ដែលប្រកួតប្រជែងជាមួយគ្នា។ នេះបើតាម Carsales.com.au ដែលជា Car Sales Network ជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសអូស្រ្តាលី។

Beiqi Foton Motor Co., ltd. (ដែលត្រូវបានយើងហៅថា ក្រុមហ៊ុន Foton) ត្រូវបានបង្កើត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៩៦ ដែលមានការិយាល័យកណ្តាល ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ ក្រុមហ៊ុន Foton មានអចលៈទ្រព្យលើសពី ៤,៧៧ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកប្រមាណ ៤០,០០០នាក់។ បើគិតទៅលើការផលិត និងលក់ចេញ ក្រុមហ៊ុន Foton ជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងពិភពលោក លើវិស័យរថយន្តដឹកទំនិញ និងអ្នកដំណើរ។ នៅក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន Foton ជាប់ចំណាត់ថ្នាក់លេខ៤ នៅក្នុងវិស័យឧស្សាហកម្មរថយន្ត របស់ប្រទេសចិន និងជាប់ចំណាត់ថ្នាក់លេខ១ ខាងផ្នែករថយន្តដឹកទំនិញ និងអ្នកដំណើរ ដែលមានតម្លៃភាគហ៊ុន រហូតដល់ទៅ ១៣,០៣៧ពាន់លានដុល្លារអាមេរិក។

នាពេលបច្ចុប្បន្ន ជាមួយនឹងទំហំអាជីវកម្ម គ្របដណ្តប់គ្រប់ម៉ូដែលរថយន្តដឹកទំនិញ តូចធំ រថយន្តដឹកអ្នកដំណើរ រថយន្ត Pick Up និងរថយន្តក្រុង ក្រុមហ៊ុន Foton បានផលិត និងលក់ប្រមាណ៨លានគ្រឿង។ ក្រុមហ៊ុន Foton ជាក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ និងអ្នកដំណើរច្រើនប្រភេទ និងមានទំហំធំជាគេ នៅក្នុងប្រទេសចិន។ Foton បានបង្កើតក្រុមហ៊ុន Foton Daimler Automotive Co., ltd និងក្រុមហ៊ុន Foton Cummins Engine Co., ltd ដោយសហការណ៍ជាមួយ ក្រុមហ៊ុន Diamler និងក្រុមហ៊ុន Cummins ដែលជាក្រុមហ៊ុនល្បីល្បាញបំផុត នៅក្នុងវិស័យឧស្សាហកម្មរថយន្ត របស់ពិភពលោក។

ក្រុមហ៊ុន Car4you ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១២ ដែលគិតមកដល់ពេលនេះ Car4you មានវត្តមាន នៅក្នុងវិស័យទីផ្សាររថយន្ត ចំនួន៤ឆ្នាំ។ នៅក្នុងរយៈពេលនេះ ក្រុមហ៊ុនយើង មានលក់រថយន្តច្រើនម៉ូដែលផ្សេងៗគ្នា ដូចជា រថយន្តការពារគ្រាប់កាំភ្លើង និងរថយន្តផ្សេងៗទៀត ដែលអតិថិជនត្រូវការសម្រាប់ អាជីវកម្មរបស់ពួកគេ។

ជាមួយការមកដល់ថ្មី នៃរថយន្ត Pick Up Foton Tunland ថ្ងៃនេះ និងរថយន្តម៉ូដែលផ្សេងៗទៀត ក្រុមហ៊ុន Car4you នឹងកាន់តែរីកចម្រើន។ បច្ចុប្បន្នរថយន្តដែលយើងមាន ដូចជា រថយន្តដឹកទំនិញ១តោន Foton Gratour T1 និង T3 ដែលមាន១បាំង និង ២បាំង ដែលអាចមានជម្រើសបំពាក់បន្ថែមនូវទូរធម្មតា និងទូរត្រជាក់ខាងក្រោយ។ Foton Gratour V3 និង V5 ជាប្រភេទរថយន្តដឹកអ្នកដំណើរខ្នាតតូចចំណុះ ៨នាក់។ Foton C2 និង CS2 ជាប្រភេទរថយន្តដឹកអ្នកដំណើរ ដែលមាន ១៥ និង ១៦ កៅអី។ លើសពីនេះទៅទៀត យើងក៏មាន Foton AUV ជាប្រភេទរថយន្តដឹកអ្នកដំណើរខ្នាតធំ ឬ រថយន្តក្រុង មាន ២៨-៤៥កៅអី។ នោះគឺបានបង្ហាញថា ក្រុមហ៊ុន Car4you កំពុងតែផ្តល់ជូនរថយន្ត ជាច្រើនប្រភេទ ដែលអាចបំពេញសេចក្តីត្រូវការ ជូនអតិថិជនគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]