បុរសម្នាក់រស់នៅក្នុងរដ្ឋ Ohio បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានក្មេងប្រុសជំទង់ចំនួន ៦នាក់វាយ ដោយពួកគេនិយាយថា ពួកគេធ្វើបែបនេះដោយសារអផ្សុកពេក។

Pat Mahaney កំឡុងពេលដែលគាត់ធ្វើដំណើរពីហាងមួយនៅឯ North College រដ្ឋ Ohio កាលពីថ្ងៃសៅរ៍ ត្រលប់ទៅកាន់ផ្ទះរបស់គាត់វិញ ជាមួយនឹងស្រាបៀរ ៣កំប៉ុងនៅក្នុងដៃ ស្រាប់តែមានអ្វីម៉្យាងវាយគាត់ចំក្បាលពី ក្រោយ។

Mahaney បាននិយាយថា ពួកគេមកពីខាងក្រោយ និង វាយខ្ញុំ។ ខ្ញុំមិនបានចាំថា បាននិយាយរឺ ក៏ប្រាប់អ្វីទៅកាន់ ពួកគេទេ។

ប៉ូលីសបាននិយាយថា ក្មេងប្រុសចំនួន៦នាក់ អាយុ ពី ១៣ ទៅ ១៤ឆ្នាំ កំពុងតែអផ្សុក និងសំឡឹងរកអ្វីដែលពួកគេ អាចធ្វើបាន នៅពេលដែលពួកគេបានស្ទាក់វាយ Mahaney  ពីខាងក្រោយ។ ភ្លាមៗនោះគាត់បានដួលសន្លប់។ កំឡុងពេលដែលធ្វើការវាយទៅលើ Mahaney មានក្មេងប្រុសម្នាក់បានយក កំប៉ុងស្រាបៀរគប់ទៅលើក្បាលគាត់។

Mahaney ដែលមានអាយុ ៤៥ឆ្នាំ បាននិយាយថា រឿងបន្ទាប់ដែលខ្ញុំដឹង គឺនៅពេលដែលខ្ញុំភ្ញាក់ឡើងគឺនៅពីមុខ ផ្ទះរបស់អ្នកជិតខាងម្នាក់ ហើយមានប៉ូលីលនៅទីនោះដែរ។

មន្ត្រីប៉ូលីសបានទៅដល់កន្លែងកើតហេតុ បន្ទាប់ពីទទួលបានការរាយការណ៍ ពីមនុស្សមួយក្រុមដែលនៅជិតកន្លែង កើតហេតុ។ សាក្សីដែលបានឃើញហេតុការណ៍ បានអោយដឹងថា Mahaney គឺពោរពេញទៅដោយឈាម បន្ទាប់ពីត្រូវបានក្មេងទាំងនោះវាយ។

Mahaney ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ Mercy Mount Airy ជាកន្លែងដែលគាត់ត្រូវសម្រាកព្យាបាលចំនួន ៤ថ្ងៃ និងចេញពីពេទ្យមកវិញកាលពីថ្ងៃអង្គារ។ ប៉ូលីសបានអោយដឹងថា គ្រូពេទ្យត្រូវស៊ក បំពង់តាមបំពង់ក របស់គាត់ដើម្បីបូមយកឈាម ដែលនៅក្នុងក្រពះរបស់គាត់។

ក្មេងប្រុសជំទង់ទាំងអស់នោះបាននិយាយថា ការដែលពួកគេធ្វើការវាយ និង ដាល់លើ Mahaney នោះគឺគាត់មិនបានធ្វើអ្វីដាក់ពួកគេទេ។ ក្មេងប្រុសម្នាក់បាននិយាយថា ពួកគេឈប់វាយ Mahaney នៅពេលដែលមានមនុស្សស្រែកដាក់ពួកគេ ថា គេនឹងតេទៅប្តឹងប៉ូលីស។

ក្មេងប្រុសទាំងអស់ត្រូវបានចាប់ខ្លួន ប៉ុន្តែដោយសារពួកគេនៅក្មេងពេក បច្ចុប្បន្នត្រូវបានឃុំឃាំងខ្លួននៅក្នុង ផ្ទះរបស់ឪពុកម្តាយរបស់ពួកគេ។

Mahaney បាននិយាយថា ខ្ញុំស្ទើរមិនចង់ជឿថាក្មេងៗទាំងអស់នេះបាន ប្រព្រឹត្តិអំពើរបែបនេះ។ ពួកគេគួរតែទទួល បានការពិន័យ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]