ចិន៖ តារាចម្រៀងស្រីវ័យក្មេង នាង Tang Anqi ក្រុម SNH48 ត្រូវភ្លើងឆេះ រលាកស្ទើរសព្វរាងកាយ នៅហាងកាហ្វេមួយកន្លែង កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ។

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា តារាស្រីវ័យ២៤ឆ្នាំរូបនេះ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ Changhai ទីក្រុងសៀងហៃ ក្រោយពីកើតមានហេតុការណ៍ ភ្លើងឆេះខ្លួនប្រាណ ជាង៨០ភាគរយ រួចមក។

ជាមួយគ្នានោះដែរ តាមសម្តីរបស់ប៉ូលិស បានប្រាប់ថា​នាង Tang Anqi  បានជួបគ្រោះថ្នាក់ ភ្លើងឆាបឆេះខ្លួន ដោយចៃដន្យ បង្កឡើងព្រោះតែដែកកេះ ខណៈពេលនាងកំពុងតែឈ្លោះគ្នាជាមួយនឹងមិត្តភក្តិស្រី នៅជាន់ខាងលើនៃហាងកាហ្វេកើតហេតុ។ ក្រោយពេលត្រូវភ្លើងឆេះ ភ្លាមៗនាងបានស្រែកហៅឲ្យគេជួយ ទើបក្រុមបុគ្គលិកក្នុងហាង ប្រញាប់រូតរះជួយពន្លត់ភ្លើងទាន់ពេលវេលា។

អ្នកគ្រប់គ្រងហាងកាហ្វេកើតហេតុ បានឲ្យដឹងថា ភ្លើងបានឆាបឆេះលើខ្លួន Tang Anqi  យ៉ាងឆាប់រហ័ស ព្រោះតែនាងស្លៀកស្រោមបា។

ចំណែកអ្នកគ្រប់គ្រងរបស់នាង បានឲ្យដឹងតាមរយៈគណនី Weibo ថា នាង Tang Anqi ត្រូវរងការរលាកភ្លើង យ៉ាងធ្ងន់ធ្ងរ ដែលជីវិតរបស់នាង ស្ថិតក្នុងភាពគ្រោះថ្នាក់ ហើយនាងក៏កំពុងត្រូវការឈាមច្រើនផងដែរ៕

វីដេអូខាងក្រោម៖






តារាចម្រៀងស្រីវ័យក្មេងTang Anqi  ត្រូវបានភ្លើងឆេះពេញខ្លួនប្រាណ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]