ភ្នំពេញៈ តារាចម្រៀង អាយ៉ៃឆ្លើយឆ្លង ជើងចាស់លោកស្រី នួន សារី ហៅ យាយយ៉យ ថ្មីៗនេះបានចេញមុខ ប្រកាសលើកតម្កើង កូនប្រុសពៅ របស់ខ្លួន ដែលទស្សនិកជន ហៅថា នាយព្រែក គឺជាកូនដែលតាម គន្លងធម៌ មិនដែលធ្វើឲ្យម្តាយ ពិបាកចិត្តម្តងណាឡើយ ។

តាមរយៈកម្មវិធី «The Style» របស់ស្ថានីយទូរទស្សន៍ បាយ័ន យាយយ៉យ ត្រូវបានកូនប្រុស សំណព្វចិត្ត ធ្វើឲ្យភ្ញាក់ផ្អើល ដោយគេបាន បង្ហាញ ការស្រលាញ់និងសម្តី ក្នុងចិត្តជាច្រើន ដែលបង្ហាញ ពីក្តីស្រលាញ់ បញ្ជាក់ប្រាប់ទៅដល់ ម្តាយជាទីស្រលាញ់ ហើយបន្ទាប់ ពីលោកស្រី បានទទួល ភាពកក់ក្តៅ ការស្រលាញ់ពីកូន ហើយលោកស្រីក៏បាន និយាយប្រកាសជា សាធារណៈថា « កូនប្រុសខ្ញុំម្នាក់នេះ ជាកូនល្អណាស់ចេះ រកលុយ តាំងពីតូចៗ ហើយមិនដែល ធ្វើឲ្យម្តាយ លំបាកចិត្តម្តងណាឡើយ » ។

ចង់ដឹងថាពីរនាក់ ម្តាយកូនខាងលើ បានបង្ហាញពីទំហំ ចិត្តស្រលាញ់គ្នា យ៉ាងណាហើយ យាយយ៉យ និយាយអ្វីខ្លះពីកូនរបស់ខ្លួន តោះទៅ ទស្សនាទាំងអស់គ្នា ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]