កូរ៉េខាងត្បូង៖ តារាចម្រៀង​ និងជាតារាសម្តែងស្រី នាង Suzy បានធ្វើឲ្យអ្នកគាំទ្រ ខ្វល់ខ្វាយចិត្ត ព្រោះតែឃើញរូបថតថ្មីរបស់នាង។

កាលពីថ្មីៗនេះ នាង Suzy បានបង្ហោះ រូបថតថ្មី ក្នុងបណ្តាញអ៊ិនស្តាក្រាម ជាមួយនឹងស្ទាយប្លែករបស់នាង។ ប៉ុន្តែអ្នកគាំទ្រ ហាក់ដូចជាព្រួយបារម្ភខ្លាំង លើសុខភាពរបស់នាងច្រើនជាង ព្រោះថារូបថតទាំងនោះ​ បានបង្ហាញឲ្យឃើញថា នាងស្រកទម្ងន់ជាងមុន។

ជាមួយគ្នានោះដែរ អ្នកលេងបណ្តាញសង្គមភាគច្រើន មានការខ្វល់ខ្វាយ លើអ្នកចម្រៀងស្រី ប្រចាំផលិតកម្ម JYP Entertainment រូបនេះ ជាពន់ពេក ប្រហែលជានាង ដាក់សម្ពាធលើខ្លួននាងខ្លាំងពេកហើយ ទើបទៅជាស្គមបែបនេះ។ ហើយពួកគេ ក៏បានសរសេរសារ លើកទឹកចិត្ត និងជូនពរឲ្យនាង មានសំណាងល្អ ក្នុងការថតរឿងភាគរបស់នាងផងដែរ៕




តារាចម្រៀង​ និងជាតារាសម្តែងស្រី នាង Suzy

ប្រភព៖ Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]